ចប់បាត់! ដឹកឆ្កែសំណព្វចិត្តរបស់មិត្តស្រីម្តង មានឯណាលេងឈុតធំស្អុយពេញឡាន (មានវីដេអូ)

//s4.kh1.co/37/37144dd59f46c2f2c8284ab6010d51c219b43d01.jpg
សង្គម

 ១០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ នារីវ័យក្មេងជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ​ផ្ទុះសំណើចយ៉ាងខ្លាំង ក្រោយបានបង្ហោះចែកចាយរូបភាព និងវីដេអូឃ្លីបដ៏ហួសចិត្ត កាលពីពេលថ្មីៗនេះ ជុំវិញនឹងរឿងរ៉ាវដែលសត្វឆ្កែចិញ្ចឹមជាទីស្រលាញ់របស់នាង បាននោមនិងជុះអាចម៌ពេញក្នុងឡានមិត្តប្រុសនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆ្កែអាចម៍នោមដាក់ឡាន
ឆ្កែអាចម៍នោមដាក់ឡាន

បើតាមការដកស្រង់សម្ដីពីនាង Janice ដែលជាម្ចាស់ឆ្កែបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ នាងបានទទួលការខលចូល (Call) ពីខាងគ្រូពេទ្យសត្វដោយប្រាប់ថា ឆ្កែរបស់នាងដែលមានឈ្មោះថា Lion នៅពេលនេះ គឺវាមានសុខភាពល្អប្រសើរជាងមុនហើយ ដូច្នេះនាងអាចមកទទួលយកវាពីគ្លីនិកបាន។

ក៏ប៉ុន្តែដោយសារតែក្នុងពេលនោះ Janice នាងកំពុងតែនៅឯបរទេស ដូច្នេះហើយនាងក៏បានពឹងសុំឲ្យមិត្តប្រុសបណ្ដូលចិត្តរបស់នាង ជួយទៅទទួលយក Lion ពីគ្លីនិក ក្នុងទីក្រុង Butterworth រដ្ឋ Penang ប្រទេសម៉ាឡេស៊ី នោះតែម្តងទៅ។

ក្រោយមក មិត្តប្រុសរបស់ Janice ក៏បានបើកឡានទៅទទួលយក Lion ពីគ្លីនិកសត្វ តាមសំណូមពរមិត្តស្រីជាទីស្រលាញ់របស់លោក។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ បែរជាជួបរឿងស៊យធំ ត្រូវ Lion នោម និងជុះអាចម៍ដាក់ពេញឡានរបស់លោក ខណៈពេលបើកត្រលប់ទៅផ្ទះវិញ។

ឆ្កែអាចម៍នោមដាក់ឡាន
ឆ្កែអាចម៍នោមដាក់ឡាន

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបដែលមិត្តប្រុសរបស់ Janice បានថត បានបង្ហាញឲ្យឃើញ ពីសកម្មភាពដែលឆ្កែ Lion បានជំទិតអាចម៍ និងនោមដាក់ក្នុងឡាន នៅកៅអីខាងមុខជាប់លោកអង្គុយតែម្តង។ ខណៈដែលមិត្តប្រុសរបស់នាង ក៏បានស្រែកទាំងហួសចិត្ត Walao, walao, walaaaaaaaoooooooo” និងសោកស្តាយផងដែរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ បានបង្ហោះចែកចាយ មិនដល់មួយថ្ងៃផង ទទួលបានចំនួនអ្នកចុចចូលមើលរាប់សែនដង និងចំនួនអ្នក Like Comment Share រាប់ពាន់នាក់​ឯណោះ។ ក្នុងនោះអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិសរសើរចំពោះទឹកចិត្តដ៏ល្អរបស់មិត្តប្រុស Janice ផងដែរ។

អ្នកខ្លះបញ្ចេញមតិថា៖

«សោកស្តាយចំពោះមិត្តប្រុសរបស់អ្នកផង ដែលត្រូវមកជួបរឿងស៊យបែបនេះ។ តែមិនថាយ៉ាងណា មិត្តប្រុសរបស់អ្នកនៅតែស្រលាញ់អ្នក មិនបែកពីអ្នក គាត់ពិតជាមិត្តប្រុសដ៏ល្អមែន» ។

«អ្នកមានមិត្តប្រុសដ៏ល្អមែន ពិតជារំភើបមែន អបអរសាទរផងណា!» ។

គួរបញ្ជាក់ថា ក្រោយកើតហេតុ មិត្តប្រុសរបស់ Janice ក៏បានយករថយន្ត ទៅឲ្យគេលាងសម្អាតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

យកឡានមកលាងអាចម៍ចេញ
យកឡានមកលាងអាចម៍ចេញ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T