ដំណឹងល្អ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើការចែកជូនសំបុត្រចំនួន៥០សន្លឹកដោយឥតគិតថ្លៃទៅដល់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសអ៊ីរ៉ង់ដើម្បីទស្សនាកាប្រកួតរវាងអ៊ីរ៉ង់ទល់នឹងកម្ពុជា

//s5.kh1.co/40/40c9572437fd05d14a0c419f360acd153056233d.jpg
កីទ្បា

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កម្ពុជា៖ ក្រុមគោព្រៃកម្ពុជាក្នុងនាមជាក្រុមភ្ញៀវនឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់នៅកីឡដ្ឋាន Azadi ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar ឆ្នាំ២០២២ វគ្គជម្រុះជុំទី២នៅល្ងាចថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង៥:០០(ម៉ោងប្រទេសអ៊ីរ៉ង់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/07/07f7a2dddd0f521f7b32e33ddb3828564e8f974d.jpg

យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩វេលាម៉ោង១រសៀលនេះបានអោយដឹងថា សម្រាប់បងប្អូនខ្មែរយើង ដែលរស់នៅធ្វើការឬសិក្សានៅប្រទេសអ៊ីរ៉ង់ ដែលចង់មកគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើងយប់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសំបុត្រចំនួន៥០សន្លឹក សម្រាប់ចែកជូន។

សេចក្ដីបញ្ជាក់ពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអោយដឹងបន្តទៀតថា សូមបងប្អូនមកទទួលយកសំបុត្រនៅកីឡដ្ឋាន Azadi វេលាម៉ោង៣:៣០នាទី(ម៉ោងនៅប្រទេសអ៊ីរ៉ង់)។

កីឡាករគួចសុកុម្ភៈ
កីឡាករគួចសុកុម្ភៈ

គួរបញ្ជាក់ផងដែរថាការប្រកួតរវាងកម្ពុជានិងអ៊ីរ៉ង់ប៉ះជាមួយនឹងកម្ពុជាក៏នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ផងដែរនៅវេលាម៉ោង៨:៣០ នាទីទីយប់នេះ។

ខ្មែរឡូតសូមជូនពរអោយក្រុមជម្រើសជាតិកម្ពុជាយើងទទួលជោគជ័យនៅក្នុងប្រកួតយប់នេះ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T