មុនប៉ះកម្ពុជាយប់នេះ គ្រូអ៊ីរ៉ង់ ថានឹងប្រើយុទ្ធសាស្រ្តសម្រុកមិនដកដៃ ព្រោះតែ….!!

//s6.kh1.co/52/525c382ce43d72d15942dc610645f35ba77efc24.jpg
កីទ្បា

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អ៊ីរ៉ង់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Marc Wilmots បាននិយាយថាក្រុមរបស់លោកចង់បាន ៣ពិន្ទុជាខ្លាំងពីការប្រកួតជាមួយកម្ពុជាក្នុងវគ្គជម្រុះជុំទីពីរពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Marc Wilmots 
លោក Marc Wilmots 

លោក Marc Wilmots ប្រាប់ថាក្រុមរបស់លោកនឹងប្រើយុទ្ធសាស្រ្តប្រយុទ្ធខ្លាំង សម្រាប់ជំនួបជាមួយកម្ពុជា ព្រោះ ៣ពិន្ទុជាគោលដៅរបស់ក្រុមលោក។ ថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួត គ្រូបង្វឹកសញ្ជាតិប៊ែលហ្សិករូបនេះ លើកឡើងយ៉ាងដូច្នេះថា៖

“គោលដៅរបស់យើងគឺជ័យជម្នះប្រកួតដំបូងនៅក្នុងដី។ ៣ពិន្ទុគឺពិតជាសំខាន់សម្រាប់យើង ហើយពួកយើងនឹងលេងដោយប្រើយុទ្ធសាស្រ្តសម្រុកខ្លាំងជាមួយកម្ពុជា។”

លោក Marc Wilmots 
លោក Marc Wilmots 

គួរឲ្យដឹងដែរថា អ៊ីរ៉ង់នឹងត្រូវបើកទ្វារកីឡដ្ឋានធំរបស់ខ្លួន Azadi នៅទីក្រុងតេហ៊ីរ៉ង់ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវគោព្រៃកម្ពុជា ដែលការប្រកួតនឹងធ្វើឡើងនៅយប់នេះចាប់ពីម៉ោង ៨:៣០នាទីរសៀលតទៅ និងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN ផងដែរ៕

ប្រភពTehranTime

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T