មកស្គាល់បុគ្គលល្បីៗទាំង១០រូប ដែលមានឥទ្ធិពលខ្លាំងខាងផ្នែក Fashion ប្រចាំឆ្នាំ២០១៩!

//s5.kh1.co/15/1582d2a949a98bf07d14cda1a8128793a62f7aef.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ វេបសាយបរទេសមួយ ដែលមានឈ្មោះថា hypeauditor.com បានរៀបចំការជ្រើសរើសអ្នកដែលមានឥទ្ធិពលខ្លាំងខាងផ្នែក Fashion ប្រចាំឆ្នាំ២០១៩ នៅក្នុងប្រព័ន្ធអ៊ីនធើណែត។ ដោយមានបុគ្គលល្បីៗ ដែលគេមានឈ្មោះចូលរួមចំនួន៥០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយការជ្រើសរើស និងរៀបលំដាប់របស់វេបសាយ hypeauditor.com គឺផ្តោតទៅលើប្រព័ន្ធ AI ក៏ដូចជាគិតទៅលើចំនួនអ្នក Follow នៅក្នុងគណនីអ៊ីនស្តារក្រាមរៀងៗខ្លួនរបស់ពួកគេផងដែរ។

ជាក់ស្តែងនៅក្នុងចំណោមបេក្ខជនដែលមានឈ្មោះទាំងអស់ ត្រូវបានគេជ្រើសរើសយកបុគ្គលដែលមានឈ្មោះល្បីចំនួន១០រូប ដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំឆ្នាំ២០១៩នេះ។

ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១០. Cole Sprouse

Cole មានអាជីពជាតារាសម្តែង តារាម៉ូដែល និងជាជាងថតរូបផងដែរ។ សព្វថ្ងៃមានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់លោកចំនួន ២៨.៩លាននាក់។

Cole Sprouse
Cole Sprouse

៩. Paul Labile Pogba

កីឡាករបាល់ទាត់របស់ក្រុម  Manchester United  រូបនេះ ក៏ជាបុគ្គលមួយរូបដែលមានឥទ្ធិពលផងដែរ។ សព្វថ្ងៃមានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់លោកចំនួន ៣៧.៥លាននាក់។

Paul Labile Pogba
Paul Labile Pogba

៨. Kimberly Loaiza

តារាម៉ូដែលស្រី និងYoutuber រូបមានភាពល្បីល្បាញមិនធម្មតានោះទេ នៅក្នុងបណ្តាញសង្គម។ សព្វថ្ងៃមានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ១៤.៤លាននាក់។

Kimberly Loaiza
Kimberly Loaiza

៧. Camila Cabello

សម្រាប់តារាចម្រៀងស្រីវ័យ២២ឆ្នាំរូបនេះ សព្វថ្ងៃមានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ៤១.៤លាននាក់។

Camila Cabello
Camila Cabello

៦. Kourtney Kardashian

តារាសម្តែងស្រី និងតារាម៉ូដែលរូបនេះ មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ៨២លាននាក់។

Kourtney Kardashian
Kourtney Kardashian

៥. Khloe Kardashian

សម្រាប់តារាម៉ូដែលស្រីស៊ិចស៊ីរូបនេះវិញ មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ៩៨.៨លាននាក់។

Khloe Kardashian
Khloe Kardashian

៤. Jennifer Lopez

តារាចម្រៀងស្រីសាច់ចាំរូបនេះ មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ១០២លាននាក់។

Jennifer Lopez
Jennifer Lopez

៣. Robert Downey Jr.

Robert មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់លោកចំនួន ៤៣.៤លាននាក់។

Robert Downey Jr.
Robert Downey Jr.

២. Kendall Jenner

សម្រាប់តារាម៉ូដែលស្រីលំដាប់ពិភពលោករូបនេះវិញ មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ១១៦លាននាក់។

Kendall Jenner
Kendall Jenner

១. Kylie Jenner

មហាសេដ្ឋីវ័យក្មេង Kylie Jenner មានអ្នក Follow គណនីអ៊ីនស្តារក្រាមរបស់នាងចំនួន ១៤៨លាននាក់។

Kylie Jenner
Kylie Jenner
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T