កំពូលកូន! ក្មេងស្រីម្នាក់យកទូរស័ព្ទម្ដាយលេង ច្រលំចុចកុម៉្មងអីវ៉ាន់តាមអនឡាញ ពេលអីវ៉ាន់ដឹកជិតមកដល់ផ្ទះ ម្ដាយភ្ញាក់ព្រើត

//s6.kh1.co/bc/bcf95ce43ec7dc48bd0f8852d91b6a2d35cc4ceb.jpg
សង្គម

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ក្មេងស្រីវ័យ២ឆ្នាំម្នាក់ ធ្វើឲ្យម្ដាយនិយាយមិនចង់ចេញ ក្រោយពីគេបានចុចកុម៉្មងអីវ៉ាន់តាមអនឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីឈ្មោះ Isabella រស់នៅក្នុងទីក្រុង San Diego សហរដ្ឋអាមេរិក បានរកមើលសាឡុងថ្មីតាមរយៈ​កម្មវិធីហាងអនឡាញនៅលើទូរស័ព្ទ។ ស្រាប់តែពេលនោះ កូនស្រីតូចរបស់នាងបានសុំទូរស័ព្ទដើម្បីយកទៅមើលវីដេអូ។ នាងក៏បានហុចទូរស័ព្ទទៅឲ្យកូនស្រីតូច ដោយមិនចាប់អារម្មណ៍អ្វីទាំងអស់។

លុះបីថ្ងៃក្រោយមក ស្ត្រីជាម្ដាយបានទទួលអ៊ីម៉េលពីខាងហាងអនឡាញ បានឲ្យដឹងថា សាឡុងដែលកុម៉្មងក្នុងតម្លៃ ៤៣០ដុល្លារអាមេរិកកំពុងធ្វើការដឹកជញ្ជូន។ ភ្លាមៗនោះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនិយាយម្នាក់ឯងថា៖

«ស្អីគេ? សាឡុងរបស់ខ្ញុំកំពុងដឹកជញ្ជូន? ខ្ញុំកុម៉្មង់តាំងពីពេលណា?»

ក្រោយមកនាង Isabella ក៏សង្ស័យថាខ្លួននាងផ្ទាល់ប្រហែលជាកុម៉្មង់មុនពេលចូលដំណេក ឬកូនស្រីតូចរបស់នាងបានកុម៉្មងនៅពេលដែលនាងឲ្យទូរស័ព្ទទៅលេង ដោយមិនបានបិទកម្មវិធីហាងអនឡាញ។

ប្រភពបានបន្ដថា នាង Isabella បានព្យាយាមចុចលុបចោលនៃការកុម៉្មង់ ប៉ុន្ដែវាយឺតពេលទៅហើយ។ ចំណែកសាឡុងនោះបានដឹកជញ្ជូនមកដល់មុខផ្ទះផងដែរ។ ដោយមិនត្រូវការ នាងបានដាក់លក់សាឡុងនោះភ្លាមៗ ក្នុងតម្លៃ៣៩៩ដុល្លារអាមេរិក ទៅលើវេបសាយមួយដោយរៀបរ៉ាប់ពីកំហុសរបស់កូនស្រីដែលបានកុម្ម៉ង់។

ក្រោយពីឃើញបញ្ហានេះរួចមក ហាងទំនិញអនឡាញនោះបានផ្ញើប្រាក់ទៅឲ្យនាង Isabella វិញទាំងអស់ ថែមទាំងឲ្យនាងទុកសាឡុងនោះឬចង់បរិច្ចាគទៅឲ្យនរណាក៏បានទៀតផង។

ជុំវិញរឿងរ៉ាវខាងលើនេះ នាង​ Isabella ក៏បានដាស់តឿនឪពុកម្ដាយគ្រប់រូបទាំងអស់ គួរតែបិទកម្មវីធីហាងអនឡាញនៅលើទូរសព្ទ មុនប្រគល់ទៅឲ្យកូនៗផងដែរ៕

ក្មេងស្រីតូច
ក្មេងស្រីតូច
ក្មេងស្រីតូចនិងអីវ៉ាន់
ក្មេងស្រីតូចនិងអីវ៉ាន់
សាឡុងដែលនាងដាក់លក់
សាឡុងដែលនាងដាក់លក់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T