ខេត្តក្រចេះ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា​ បុរសចំណាស់ម្នាក់ត្រូវឃាត់ខ្លួន ក្រោយពី​មានពាក្យ​បណ្តឹង​ប្តឹង​ពីបទរំលោភ​សេពសន្ថវៈលើ​ក្មេងស្រីម្នាក់​ជាអានីតិជន​បានសម្រេច ហើយទើបតែមាន​ការ​បែក​ធ្លាយ​រឿងនេះ​ ហើយពិតជាធ្វើឱ្យក្រុមគ្រួសារ​​ក្មេងរងគ្រោះ មានការឈឺចាប់ជាពន់ពេកនូវ​ទង្វើ​ដ៏អាក្រក់​របស់​បុរស​ចំណាស់រូបនេះ។

​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​​ខាងលើ ឈ្មោះនឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល។ រីឯក្មេងស្រីរងគ្រោះ​អាយុ១២ឆ្នាំ ​ជាអ្នករស់នៅ​ក្បែរខាងគ្នា ។ បើតាម​អធិ​ការនគរ​បាល​ស្រុក​ស្នួល​ថា ជនសង្ស័យត្រូវ​នគរបាលចាប់ខ្លួនទៅតាមពាក្យបណ្តឹង​របស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ​កាល​ពី​ថ្ងៃទី៩ ​តុលា​ ។ បន្ទាប់ពីជននេះ ធ្វើសកម្មភាពចាប់ រំលោភ​ក្មេង​ស្រី​មានរយៈពេលយូរមកហើយ ហើយ​ក៏ទើប​តែបែកធ្លាយ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បានឆ្លើយសារភាពទទួលនូវ​កំហុស​ថា «គាត់ពិតជាបានធ្វើសកម្មភាពចាប់​រំលោភលើក្មេងស្រីរ ដោយរំលោភបានសម្រេចជាច្រើនដងទៀត» ៕

ប្រភព​​​៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]