ខ្សែប្រយុទ្ធឆ្នើមរបស់ Bayern Munich រូបនេះសម្រេចចិត្តចាកចេញពីក្លិបនៅខែមករាខាងមុខនេះ

//s6.kh1.co/5e/5ec2461c45a3bbdd03b04a066dbbfb4e9280a0bb.jpg
កីទ្បា

 ១០-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់កីឡាករ Thomas Müller សម្រេចចិត្តចង់ចាកចេញពីក្លិប Bayern Munich ក្នុងខែមករាខាងមុខនេះដោយសារតែអង្គុយកៅអីបម្រុងច្រើន ដោយបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានតែ៣ដងប៉ុណ្ណោះក្នុងចំណោម៧ប្រកួតរដូវកាលថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Hoffenheim ក្នុងលទ្ធផល១-២ កាលពីសៅរ៍កន្លងទៅនេះ Muller បាននិយាយថាគាត់គ្មានពាក្យអ្វីដែលត្រូវនិយាយច្រើននោះទេ រួចក៏ដើរចូលទៅក្នុងជាមួយនឹងទឹកមុខមិនសប្បាយចិត្ត។

  កីឡាករ Thomas Müller
  កីឡាករ Thomas Müller

កីឡាករដែលជួយអោយអាល្លឺម៉ង់លើកពានរង្វាន់ World Cup ឆ្នាំ២០១៤រូបនេះមិនបានបង្ហាញពីអារម្មណ៍អវិជ្ជមានណាមួយជាសាធារណៈទៅកាន់អ្នកចាត់ការទូទៅលោក Niko Kovač នោះទេ។

យោងតាមកាសែត Sports Bild  បានអោយដឹងថាក្លិបហង្សក្រហម Liverpool អាចជាបេក្ខភាពដែលចង់បានកីឡាករវ័យ៣០ឆ្នាំរូបនេះដោយសារតែលោក Klopp ធ្លាប់ដាក់សំណើទិញយកកីឡកររូបនេះម្ដងរួចទៅហើយកាលពីឆ្នាំ២០១៧។

  កីឡាករ Thomas Müller
  កីឡាករ Thomas Müller

Muller បាននិយាយទៅកាន់សារព័ត៌មាន Kicker ថា៖

"ខ្ញុំពិតជាមិនពេញចិត្តនឹងស្ថានភាពនេះទេ។ ខ្ញុំទើបតែមានអាយុ៣០ឆ្នាំប៉ុណ្ណោះនិងស្រេកឃ្លានភាពជោគជ័យសម្រាប់ក្លិបនិងខ្លួនឯង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាខ្ញុំអាចជួយក្រុមនៅលើទីលាន។ ប្រសិនបើគ្រូបង្វឹកនៅតែមើលឃើញខ្ញុំត្រឹមជាកីឡាករបម្រុង ខ្ញុំនឹងគិតពីវា(ការចាកចេញ) នេះជាការសម្រេចចិត្តរបស់ខ្ញុំ។"

គួរបញ្ជាក់ផងដែរថាកីឡាករ Thomas Muller បង្ហាញខ្លួនអោយ Bayern Munich បានចំនួន៤៩៥ប្រកួតស៊ុតបញ្ចូលទីបាន១៨៦គ្រាប់នឹងជួយអោយក្លិបលើកពាន២១លើក៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T