ស្អាតទេ? ហេតុតែស្រលាញ់ នារីវ័យក្មេងម្នាក់នេះ ហ៊ានជះលុយរាប់ម៉ឺនដុល្លារ វះកាត់កែសម្ផស្សឲ្យដូចតុក្កតាបាប៊ី!

//s6.kh1.co/b4/b488ad67d5bb795b2616461f71f8f199fcab757c.jpg
សង្គម

 ១០-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ស៊ុយអែត៖ ហេតុតែជាការស្រលាញ់ និងចង់បាន បានជំរុញចិត្តឲ្យនារីវ័យក្មេងសញ្ជាតិស៊ុយអែតម្នាក់ ហ៊ានជះលុយរាប់ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់កែសម្ផស្សឲ្យស្រស់ស្អាត ស្រដៀងទៅនឹងតុក្កតាកូនក្រមុំ ឬតុក្កតាបាប៊ី (Barbie) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  នាង Stefanie Mulic
  នាង Stefanie Mulic

នាង Stefanie Mulic មានអាយុ ១៩ឆ្នាំ មកពីប្រទេសស៊ុយអែត គឺជាយុវតីម្នាក់ដែលតែងតែមានក្តីស្រមៃ ចង់កែប្រែខ្លួនឯងឲ្យដូចទៅនឹងកូនក្រមុំតុក្កតាបាប៊ី តាំងតែពីនាងនៅក្មេងមកម៉្លេះ ខណៈដែលម្តាយ និងម្តាយមីងរបស់នាង ក៏បានជំរុញឲ្យនាងធ្វើការវះកាត់កែសម្ផស្ស ឲ្យសមទៅតាមបំណងរបស់នាងផងដែរ។

  នាង Stefanie Mulic
  នាង Stefanie Mulic

ជាក់ស្ដែង បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅអាយុ ១៣ឆ្នាំ Stefanie ក៏បានចាប់ផ្តើមចាក់បំពេញបបូរមាត់របស់នាងជាលើកដំបូង (ឲ្យធំ)។ នៅអាយុ ១៧ឆ្នាំ Stefanie នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសាកល្បងនីតិវិធី (វះកាត់កែសម្ផស្ស) ជាបន្តទៀត ដូចជាការចាក់បំពេញបបូរមាត់បន្ថែម ដើម្បីឲ្យកាន់តែធំជាមុន។ ហើយនៅពេលនោះ នាងពិតជាមានអារម្មណ៍ថា ល្អបំផុត ព្រោះតែវាជាអ្វីដែលនាងមិនធ្លាប់ដែលទទួលបានបែបនេះពីមុនមក។

លុះក្រោយៗមក Stefanie នាងក៏បានចាប់ផ្តើមវះកាត់កែសម្ផស្សជាបន្តបន្ទាប់ ទៅលើចំណុចផ្សេងៗទៀត នៅលើផ្ទៃមុខដែលរួមមាន ច្រមុះ ចង្កា ថ្គាម ថ្ពល់ ចិញ្ចើម និងនៅលើដងខ្លួនផងដែរ។

  នាង Stefanie Mulic
  នាង Stefanie Mulic

ប្រភពបានឲ្យដឹងទៀតថា Stefanie នាងតែងចំណាយលុយរាល់ខែទៅលើការចាក់បំពេញបបូរមាត់ ដោយជាមធ្យមប្រហែល ១,២០០ផោន (ឬប្រហែល ១,៤៦៧ដុល្លារអាមេរិក) ខណៈបើគិតមកទល់ពេលនេះ ចំណាយអស់ខ្ទង់ ១៤,០០០ផោនហើយ (ឬប្រហែល ១ម៉ឺន៧ពាន់ដុល្លារអាមេរិក) នារយៈពេលប្រមាណជា ១ឆ្នាំចុងក្រោយនេះ។

  នាង Stefanie Mulic
  នាង Stefanie Mulic

Stefanie នាងក៏នឹងមានគម្រោងនាថ្ងៃខាងមុខទៀត ក្នុងការវះកាត់កែសម្ផស្សដែលរួមមានដូចជា ការវះកាត់ពង្រីកដើមទ្រូង វះកាត់ដកឆ្អឹងជំនី (ដើម្បីឲ្យមើលទៅមានរាងតូច) ចាក់បំបាត់ជ្រួញលើផ្ទៃមុខដើម្បីឲ្យរឹតតែក្មេងជាងវ័យ វះកាត់ត្រគាក/ចង្កេះ បូមជាតិខ្លាញ់ចេញខ្លះ និងវះកាត់ធ្វើបបូរមាត់ស៊ីលីសកូន ដើម្បីឲ្យមើលទៅកាន់តែមានភាពស្រស់ស្អាតជាងនេះ ដូចតុក្កតាបាប៊ី ក្នុងក្តីសុបិនរបស់នាង។

Stefanie បាននិយាយថា៖

«ខ្ញុំរស់នៅក្នុងទីក្រុងតូចមួយ ក្នុងប្រទេសស៊ុយអែត ហើយខ្ញុំតែងតែស្រលាញ់ភាពស្រស់ស្អាតជានិច្ច។ ម៉ាក់របស់ខ្ញុំក៏ជាអ្នកធ្វើការខាងផ្នែកសម្រស់ស្រាប់ ដូច្នេះជីវិតរបស់ខ្ញុំ រួមនឹងម្តាយមីងរបស់ខ្ញុំម្នាក់ទៀត គឺតែងតែនៅជាប់ជាមួយនឹងគ្រឿងសម្ផស្ស Filler និង Botox ។ ខ្ញុំចាប់ផ្តើមចាក់ Filler ដំបូងនៅអាយុ ១៣ឆ្នាំ ប៉ុន្តែជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ឬស្រស់ស្អាតសឹងទាំងស្រុង គឺនៅអាយុ១៧ឆ្នាំ។ វាពិតជាអារម្មណ៍ដ៏អស្ចារ្យ ជាមួយនឹងការចាក់ Filler នៅលើបបូរមាត់របស់ខ្ញុំណាស់» ។  

  នាង Stefanie Mulic
  នាង Stefanie Mulic

Stefanie បានបន្តថា នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនមកហើយ ទាំងនៅលើផ្ទៃមុខ និងដងខ្លួន។ ប៉ុន្តែមិនថាយ៉ាងណា នាងនឹងនៅតែបន្តធ្វើវាទៀត ដើម្បីបង្កើននូវភាពជឿជាក់ និងភាពស្រស់ស្អាតតាមអ្វីដែលនាងចង់បាន។

«មុនមិនទាន់វះកាត់ ខ្ញុំពិតជាមិនចូលចិត្តខ្លួនឯងទាល់តែសោះ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីវះកាត់រួច ខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុនខ្លះចំពោះខ្លួនឯង។ ខ្ញុំមិនទាន់បានធ្វើដើមទ្រូងនៅឡើយនោះទេ ប៉ុន្តែខ្ញុំគិតគូរធ្វើវាក្នុងពេលឆាប់ៗខាងមុខនេះហើយ» ។

  នាង Stefanie Mulic
  នាង Stefanie Mulic

ជាចុងក្រោយ Stefanie បាននិយាយថា នាងពិតជាសំណាង និងរីករាយខ្លាំងបំផុត ដែលក្រុមគ្រួសាររបស់នាង តែងតែយល់ព្រមរាល់ការសម្រេចចិត្តរបស់នាង ហើយពួកគេក៏គាំទ្រនឹងការផ្លាស់ប្តូរ ក៏ដូចជាការទទួលបាននូវរូបរាង និងមុខមាត់ថ្មីរបស់នាងផងដែរ។ ពោលគឺ ពួកគេតែងតែលើកទឹកចិត្តដល់នាង និងគិតថាវាពិតជាស្រស់ស្អាត និងល្អខ្លាំងណាស់សម្រាប់នាង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

  នាង Stefanie Mulic
  នាង Stefanie Mulic
  នាង Stefanie Mulic
  នាង Stefanie Mulic
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T