Ozil អាចនឹងចាកចេញពី Arsenal នៅខែមករាខាងមុខនេះទៅចូលរួមជាមួយនឹងក្លិបធំមួយនៅលីគកំពូលទួរគី

//s5.kh1.co/72/7255516dd22a88683ed946334a7f09a5c7c019c8.jpg
កីទ្បា

 ១០-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ទួរគី៖ យោងតាមរបាយការណ៍បានអោយដឹងថាក្លិប Fenerbache បានដាក់សំណើទៅកាន់ក្រុមកាំភ្លើងធំ Arsenal ក្នុងការផ្ទេរយកកីឡាករ Mesut Ozil នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mesut Ozil 
  កីឡាករ Mesut Ozil 

យោងតាមកាសែត Takvim បានអោយដឹងថាក្លិបដែលមានមូលដ្ឋាននៅប្រទេសទួរគីមួយនេះចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ ​Ozil នៅខែមករាខាងមុខនេះ បន្ទាប់ពីរូបគេមិនស្ថិតក្នុងគម្រោងរបស់លោក Unai Emery។

អ្នកចាត់ការទូទៅរបស់ក្លិប Arsenal លោក Unai Emery ហាក់មិនសូវពេញចិត្តពីអាកប្បកិរិយារបស់ Ozil អំឡុងពេលហ្វឹកហាត់ ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបង្ហាញខ្លួនបានតែ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ។

  កីឡាករ Mesut Ozil 
  កីឡាករ Mesut Ozil 

គួររម្លឹកផងដែរថាកីឡាករ Mesut Ozil បានចាកចេញពី Real Madrid មកចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៣ជាមួយនឹងតម្លៃ ៤៧លានអឺរ៉ូ(ឬ៥១លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបាន១៦៧ប្រកួតស៊ុតបញ្ចូលទីបាន៣២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីរហូតដល់ទៅ៥២លើក៕

ប្រភព៖ Bein Sports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T