នេះហើយជាវិធីដែល CEO BigHit ប្រើដើម្បីជ្រើសរើសសមាជិកក្រុម BTS

//s5.kh1.co/13/1328150866448e44eb28fda8adfcb4d59d9b388f.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទស្សនាវដ្ដី TIME លោក Bang Si Hyuk ដែលជាអ្នកបង្កើតផលិតកម្ម BigHit និងក្រុមចម្រៀងដ៏ល្បី BTS បានចេញមកបង្ហាញពីតិចនិកខ្លះៗ ក្នុងការជ្រើសរើសសមាជិកក្រុមចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរលោក Bang Si Hyuk ក៏បានចែករំលែកពីទស្សនៈរបស់លោកផ្ទាល់ ទៅលើការបង្កើតក្រុម BTS និងហេតុផលដែល BTS ប្រែក្លាយពីសមាជិកតែម្នាក់ទៅជា ៧នាក់។

តាមពិតទៅ RM ដែលបច្ចុប្បន្នជាមេក្រុម BTS គឺជាសមាជិកដំបូង និងជាចំណុចចាប់ផ្ដើមនៃ BTS។

ម្នាក់ក្នុងចំនោមអ្នកផលិតរបស់ផលិតកម្ម គឺលោក Pdogg បានបង្ហាញលោកនូវវីដេអូបង្ហាញទេពកោសល្យរបស់ RM។ ក្នុងពេលនោះ RM មានវ័យទើបតែ ១៥ឆ្នាំប៉ុណ្ណោះ។

ដើមឡើយ Bang Si Hyuk គិតថានឹងបង្កើតក្រុម Hip Hop មួយ មិនមែនជាក្រុមចម្រៀងដូចជាសព្វថ្ងៃនេះទេ។ ប៉ុន្តែបន្ទាប់ពីពិចារណាឲ្យបានល្អិតល្អន់ទៅ ទើបលោករកឃើញថា ក្រុមចម្រៀង Kpop គឺជម្រើសដែលល្អបំផុតសម្រាប់ក្រុមហ៊ុន ក៏ដូចជាពួកគេផ្ទាល់។

សមាជិកជាច្រើនដែលត្រៀមនឹងបង្ហាញខ្លួនជា BTS បានចាកចេញពីក្រុមហ៊ុន ព្រោះតែពួកគេចង់បង្ហាញខ្លួនជា ក្រុម Hip Hop មិនមែនជាក្រុមចម្រៀងធម្មតា។

ប៉ុន្តែ RM Suga និង J-Hope បានសម្រេចចិត្តបន្តនៅជាមួយក្រុមហ៊ុន និងព្រមធ្វើជាគ្រឹះរបស់ក្រុមចម្រៀង  BTS។

ចំណែកសមាជិកដទៃទៀតរួមមាន Jin Jimin V និង Jungkook គឺជាសមាជិកក្រោយ ដែលក្រុមហ៊ុនជ្រើសរើសបន្ទាប់ពីសម្រេចចិត្តបង្កើត BTS ជាក្រុមចម្រៀង ហើយពួកគេម្នាក់ៗ សុទ្ធសឹងតែមានទេពកោសល្យគ្រប់គ្រាន់ដើម្បីក្លាយជា Idol។

ការសម្រេចចិត្តធ្វើឲ្យ BTS ក្លាយជាក្រុមចម្រៀង មិនមែនក្រុម Hip Hop គឺជាសម្រេចចិត្តទៅតាមតម្រូវការទីផ្សារនៅក្នុងពេលនោះ។

នេះបើយោងតាមលោក ​​Bang Si Hyuk ក្រុមចម្រៀងគឺទទួលបានអត្រាផ្នែកលក់ខ្ពស់ជាង និងមានចំនួននៃអ្នកគាំទ្រច្រើនក្រុម Hip Hop។ ជាក់ស្ដែង ប្រសិនបើតារា Kpop លក់អាល់ប៊ុមចម្រៀងមិនដាច់ ពួកគេអាចរៀបចំកម្មវិធីប្រគំតន្រ្តីដើម្បីស្វែងរកប្រាក់បន្ថែម សងជំនួសឲ្យអត្រាធ្លាក់ចុះនៃការលក់។

លោកបានលើកឡើងទៀតថា លើកទីមួយដែលលោកបានទស្សនា ការសម្ដែងផ្ទាល់របស់ BTS ក្នុងនាមជាក្រុមចម្រៀង លោកបានគិតដឹងរួចទៅហើយថា ពួកគេប្រាកដជាមានអនាគតល្អ ទៅថ្ងៃអនាគត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព RM
រូបភាព RM
រូបភាព BTS 
រូបភាព BTS 
រូបភាព BTS Vocal Line
រូបភាព BTS Vocal Line
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS 
រូបភាព BTS 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T