គួរឲ្យគោរពពិតមែន! ស្ត្រីម្នាក់ដឹងថាខ្លួនរស់មិនបានយូរ ខំថែរក្សាកែវភ្នែកទុកបរិច្ចាគឲ្យអ្នកជំងឺផ្សេងទៀត ក្រោយពេលខ្លួនស្លាប់

//s6.kh1.co/50/5059b0f24f02dacb8f0a6d12393eafbe0a324256.jpg
សង្គម

 ១០-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ស្ត្រីម្នាក់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន ព្យាយាមថែរក្សាកែវភ្នែករបស់ខ្លួន ដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យសម្រាប់អ្នកជំងឺផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Zhao រស់នៅក្នុងខេត្ត Hanen ប្រទេសចិន តែងតែសង្ឃឹមថានឹងអាចបរិច្ចាគកែវភ្នែក ក្រោយពេលខ្លួនស្លាប់។ ក្រៅពីប្រាប់ស្វាមីអំពីរឿងនេះ អ្នកស្រីថែមទាំងបានកត់ត្រាទុកនៅក្នុងទូរស័ព្ទដៃរបស់គាត់ទៀតផង។ ដោយមានបំណងចង់ជួយទៅដល់អ្នកដ៏ទៃ អ្នកស្រីបានប្រើប្រាស់ថ្នាំបន្ដក់ភ្នែកជាប្រចាំ ដើម្បីថែរក្សាសុខភាពភ្នែកឲ្យបានល្អ។

ក្រោយពីអ្នកស្រីស្លាប់បាត់ទៅ កែវភ្នែករបស់គាត់បានបរិច្ចាគទៅកាន់អ្នកជំងឺចំនួន២នាក់ដែលមានបញ្ហាភ្នែក ឲ្យបានមើលឃើញឡើងវិញ។

លោក Li ដែលជាស្វាមី បានទៅសួរសុខទុក្ខអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងពីរ និងនិយាយទាំងស្រក់ទឹកភ្នែកថា៖

«នេះគឺជាគោលបំណងរបស់ប្រពន្ធខ្ញុំ។ គាត់ប្រាកដជារីរាយណាស់ហើយពេលនេះ។»

យ៉ាងណាមិញ​ លោក Li ក៏សង្ឃឹមដែរថា ក្រោយពីប្រពន្ធរបស់គាត់បានធ្វើអំពីល្អមួយនេះរួច អាចបង្ហាញឲ្យប្រជាជនផ្សេងទៀតដឹងកាន់តែច្បាស់ពីការបរិច្ចាគសរីរាង្គមានសារៈសំខាន់ប៉ុណ្ណា សម្រាប់មនុស្សដែលកំពុងត្រូវការសង្គ្រោះពីការបរិច្ចាគនោះផងដែរ៕

អ្នកស្រី  Zhao
អ្នកស្រី  Zhao
លោក Li
លោក Li
លោក Li និងអ្នកជំងឺ
លោក Li និងអ្នកជំងឺ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T