សម្រុកគ្នាល្អមើល!! អាហ្សង់ទីន វាយបកតាមស្មើ អាល្លឺម៉ង់ យ៉ាងជក់ចិត្ត​ (មានវីដេអូ)

//s5.kh1.co/19/19f41f89116877e5c4ae14c5078ff8658df8be3e.jpg
កីទ្បា

 ១០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ អាហ្សង់ទីន បានវាយបកតាមស្មើម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ក្នុងលទ្ធផល ២-២ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំកាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/9b/9bd05f09957ebf61eb2fd97f8b4781ee27776250.jpg

អាល្លឺម៉ង់ជាអ្នកបើកការនាំមុខមុន ២គ្រាប់នៅវគ្គទីមួយ តាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Bayern កីឡាករ Gnabry នៅនាទី១៥ និងខ្សែប្រយុទ្ធកំពុងឡើងជើង Kai Havertz នៅនាទី២២។

យ៉ាងណា ចូលដល់វគ្គទីពីរ អាហ្សង់ទីន បានចាប់ផ្ដើមការវាយបកវិញរហូតរកបានគ្រាប់បាល់តាមពីក្រោយនៅនាទី៦៦ ដោយកីឡាករ Lucas Alario មុននឹងរកបានគ្រាប់បាល់តាមស្មើនៅនាទី៨៥ ដោយកីឡាករ Lucas Ocampos។

https://s4.kh1.co/__image/w=650,h=428,q=100/ff/ff40d0a2ad09807699627199f658c2a1fa8b6d2a.jpg

អាល្លឺម៉ង់ធ្វើការប្រកួតកម្ដៅសាច់ដុំនេះឡើង ដើម្បីត្រៀមលក្ខណៈមុនការប្រកួតផ្លូវការឈានមកដល់ ដោយក្រុមរបស់លោក Joachim Low ត្រូវជួបអេស្ដូនីនៅថ្ងៃទី១៤ ខែតុលានេះ ក្នុងជំនួបវគ្គជម្រុះ EURO 2020 ខណៈអាហ្សង់ទីន ត្រូវទៅជួបអេក្វាដ័រនៅថ្ងៃទី១៣ ក្នុងជំនួបមិត្តភាពបន្តទៀត៕

សូមទស្សនាវីដេអូ Highlight រវាង អាល្លឺម៉ង់ និងអាហ្សង់ទីននៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T