Salah បានកំណត់ពេលវេលាដែលនឹងត្រូវចាកចេញពី Liverpool រួចរាល់ហើយខណៈពេលដែលរូបគេចង់ចូលរួមជាមួយក្លិបធំមួយនៅអេស្ប៉ាញ

//s6.kh1.co/e8/e88d49891f96968b5f1cccec3f67e978ccaffd74.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡារកឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចង់ចាកចេញពីក្លិបទៅចូលរួមជាមួយ Barcelona នៅឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mohamed Salah
  កីឡាករ Mohamed Salah

កីឡាករជម្រើសជាតិអេហ្ស៊ីបរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយនឹងក្រុមហង្សក្រហម Liverpool ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលពីសមត្ថភាពរបស់រូបគេ។ យោងតាមកាសែត Don Balon បានអោយដឹងថានេះជាអាចជារដូវកាលចុងក្រោយរបស់ Salah នៅលើទឹកដី Anfield។

តាមរយៈប្រភពដដែលបានអោយដឹងថា Salah ក៏ជាគោលដៅរបស់ក្លិប Real Madrid ផងដែរប៉ុន្តែអតីតកីឡាកររបស់​ Roma រូបនេះមិនចង់ធ្វើការផ្ទេរទៅកាន់ទឹកដី Madrid នោះទេដោយសារតែរូបគាត់ធ្លាប់មានបញ្ហាជាមួយនឹងកីឡាករ Sergio Ramos។

កីឡាករ Mohamed Salah និង កីឡាករ Roberto Firmino
កីឡាករ Mohamed Salah និង កីឡាករ Roberto Firmino

បាត់បង់ Salah អាចជាការបាត់បង់កម្លាំងដ៏សំខាន់មួយរបស់ក្រុម Liverpool ប៉ុន្តែក្លិបនៅមានកីឡាករឆ្នើម Sadio Mane ដែលជាកីឡាករសំខាន់១រូបទៀតរបស់លោក Klopp រួមជាមួយនឹងខ្សែប្រយុទ្ធ Roberto Firmino ដែលនៅតែជាកម្លាំងសំខាន់ជួយអោយ Liverpool រក្សាជំហររឹងមាំ។

គួរបញ្ជាក់ផងដែរថាកីឡាករ Salah ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៣លើកក្នុងចំណោម៨ប្រកូតក្នុងក្របខណ្ឌ Premier League រដូវកាលថ្មីនេះ ចំណែកឯក្នុងក្របខណ្ឌ Champions League រូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរក្នុងចំណោម២ប្រកួតកន្លងទៅនេះ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T