ថ្នាំញៀន ៨៣កញ្ចប់ និងជនសង្ស័យ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

//s5.kh1.co/18/18f3bdb89c6d7051bfa04694995b564f5782df9f.jpg
សង្គម

 ០៩-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា ៨៣កញ្ចប់ (ស្មើ២០.១៨ក្រាម)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យទាំង៥នាក់រួមមាន៖

*ទី១៖ ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ*ទី២៖ ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ*ទី៣៖ ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ*ទី៤៖ ឈ្មោះ គង់ សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ។

ជនសង្ស័យទាំង ០៤នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទីនៅចំណុចបន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

https://s4.kh1.co/__image/w=650,h=434,q=100/0e/0e2e2e32fcb76546fd9d6f8668cd8df8ca9ff6e6.jpg
https://s5.kh1.co/__image/w=650,h=434,q=100/7f/7fed3eb1d80f222858ba7a29bda908c331ce7cd8.jpg
https://s4.kh1.co/__image/w=650,h=434,q=100/6e/6e306f7e5c0f6d3886323153f9e655a535592844.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T