ម៉ាឡេស៊ី៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ ខឺងម្ដាយស្ដីបន្ទោសរឿងប្រើប្រាស់ទូរស័ព្ទ បម្រុងលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១៩។ ហេតុការណ៍នេះបានកើតឡើងនៅអគារខុនដូមួយកន្លែង​​ ដែលស្ថិតនៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ក្មេងស្រីនោះ (មិនបញ្ចេញអត្តសញ្ញាណ) បានឈ្លោះប្រកែកគ្នាជាមួយម្ដាយយ៉ាងខ្លាំង ព្រោះតែគេវក់លេងនឹងទូរស័ព្ទខ្លាំងពេក។ ដោយខឹងនឹងម្ដាយ ក្មេងស្រីនោះបានចេញទៅឈរនៅរានហាលបន្ទប់របស់ខ្លួនដែលនៅជាន់ទី១៩ បម្រុងនឹងលោតសម្លាប់ខ្លួន។ ឃើញដូច្នេះ ម្ដាយភ័យស្លន់ស្លោរក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅខាងក្រុមសង្គ្រោះបន្ទាន់។

ក្រោយពីក្រុមសង្គ្រោះបន្ទាន់បានមកដល់ ពួកគេនាំគ្នារៀបចំពោងខ្យល់នៅទ្រពីក្រោម និងដាក់ខ្សែពួរពីលើជាន់ទី២០ ដើម្បីការពារសុវត្ថិភាពដល់ក្មេងស្រីនោះ។

នៅក្នុងវីដេអូឃ្លីប យោងតាមសម្ដីរបស់បុរសម្នាក់មកពីខាងក្រុមសង្គ្រោះបាននិយាយលួងលោមទៅកាន់ក្មេងស្រីនោះថា៖

ក្រោយពីនិយាយលួងលោមអស់​រយៈពេល១៥នាទីរួចមក ក្មេងស្រីនោះក៏ព្រមហុចដៃដើម្បីឲ្យក្រុមសង្គ្រោះជួយនាង។

យ៉ាងណាមិញ ក្មេងស្រីនោះមិនមានគ្រោះថ្នាក់ឡើយ និងត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីទទួលការណែនាំ។ ចំណែកស្ត្រីជាម្ដាយក៏បានពិភាក្សាជាមួយនឹងប៉ូលិសចំពោះវិធីនៃការទូន្មានកូនផងដែរ។

ទន្ទឹមនឹងនេះដែរ ក៏មានមហាជនប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញថា៖

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងស្រី
ក្រុមសង្គ្រោះបន្ទាន់
កម្ពស់នៃអគារខុនដូនិងពោងខ្យល់
ក្មេងស្រីនិងក្រុមសង្គ្រោះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]