ឃើញតែ V លេងស្ទីល Cute យូរហើយ! ពេលបញ្ចេញសាច់ដុំបែប Hot ម្ដង ធ្វើឲ្យហ្វេនចង់ដាច់ផ្ងារ

//s6.kh1.co/e3/e3f7349c06d3b72c8f5321037e64dcdae00b8a61.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ តារាប្រុសដែលទទួលបានតំណែង កម្លោះសង្ហាលំដាប់លេខ១ អស់រយៈពេលជាច្រើនឆ្នាំដូចជា V ត្រូវបានគេស្គាល់ថា ជាតារាដែលមានមន្តស្នេហ៍ខ្លាំងមិនធម្មតា។
ក្នុងពេលដែលតារាប្រុសល្បីៗជាច្រើន ទទួលបានការចាប់អារម្មណ៍ពីហ្វេននារីៗ ដោយសារតែរូបរាងកាយសិចស៊ី ប៉ុន្តែ V បែរជាទាក់ទាញចិត្តហ្វេន ដោយការបង្ហាញអត្តចរិត ដូចជាកូនក្មេងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ លោកតែងតែបង្ហាញហ្វេនឲ្យឃើញពី ភាពក្រមិចក្រមើម បូករួមទាំងអត្តចរិតបែប Cute Cute ពីធម្មជាតិរបស់លោក ធ្វើឲ្យហ្វេនមានអារម្មណ៍ថា V ប្រៀបដូចជាកូនក្មេងមិនចេះធំម្នាក់ ដែលពួកគេចង់មើលថែបំផុត។ មិនត្រឹមតែប៉ុណ្ណឹងទេ សមាជិកក្រុម BTS ម្នាក់នេះ ត្រូវបានគេទទួលស្គាល់ថា ជាម្ចាស់ស្នាមញញឹមដ៏គួរឲ្យស្រលាញ់ម្នាក់ នៅក្នុងវិស័យ Kpop បច្ចុប្បន្នថែមទៀតផង។ ព្រោះតែបុគ្គលិកលក្ខណៈដូចជាកូនក្មេងរបស់ V ជាមូលហេតុដែលធ្វើឲ្យហ្វេនៗទូទាំងពិភពលោក ឈ្លក់វង្វេងនឹងលោក រហូតដកចិត្តមិនរួច។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត នាពេលថ្មីៗនេះគឺ ការបង្ហាញភាពស្រស់សង្ហា រឹងមាំ បែបជាមនុស្សធំរបស់ V នៅក្នុងវីដេអូខ្លីៗ នៅលើបណ្តាញអ៊ីនធើណែត។

នៅក្នុងវីដេអូបានបង្ហាញឲ្យឃើញឲ្យឃើញនូវសាច់ដុំទ្រូង និងដើមដៃរបស់ V ដែលមើលយ៉ាងណាក៏មិនដូចក្មេង។ ផ្ទុយទៅវិញ លោកពិតជាសិចស៊ី ទាក់ទាញ មានមន្តស្នេហ៍ ដូចជាប្រុសកម្លោះៗទូទៅ។

តាមពិតទៅ ចំណុចនេះអាចមិនមែនជារឿងចម្លែកនោះទេ សម្រាប់តារាៗដទៃទៀត ប៉ុន្តែសម្រាប់ V ក្មេងតូចដ៏គួរឲ្យស្រលាញ់របស់ហ្វេនៗ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ រហូតដល់មនុស្សជាច្រើន លើកឡើងថា V របស់ពួកគេធំក្លាយជាប្រុសកម្លោះហើយ មើលទៅទាក់ទាញខ្លាំងណាស់៕

ចង់ដឹងថា តើ V មានភាពទាក់ទាញប៉ុណ្ណា ពេលបង្ហាញសាច់ដុំទ្រូង និងដើមដៃតិចៗបែបនេះ?តោះមកទស្សនារូបភាពខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T