Real Madrid ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងកំពុងឡើងជើង១រូបរបស់ Chlesea

//s6.kh1.co/88/88364dd9b6b7a7c16b1bc862337f5161be4c4633.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងដាក់ការចាប់អារម្មណ៍ទៅលើ កីឡាករវ័យក្មេងសញ្ជាតិអងគ្លេស១រូបរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Tammy Abraham

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Abraham បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយរូបគេស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងចំណោម៨ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham

បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេងរូបនេះកំពុងប្រកួតជាមួយនឹងកីឡាករ Sergio Aguero ក្នុងការដណ្ដើមពានស្បែកជើងមាសប្រចាំក្របខណ្ឌ Premier League។

ទន្ទឹមនឹងនេះទម្រង់លេងរបស់រូបគេហាក់ត្រូវបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid។ តាមរយៈកាសែត Don Balon បានអោយដឹងថា Real Madrid បានបង្វែចំណាប់អារម្មណ៍របស់ពួកគេពីកីឡាករ Harry Kane ដែលមានតម្លៃខ្លួនរហូតដល់ទៅ២០០លានអឺរ៉ូ មកចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ Chelsea រូបនេះវិញ។

ដោយសារតែជម្រើសខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea មានតិចតួចដូច្នេះត្រូវគេសង្ស័យថាក្រុម Chelsea នឹងមិនអនុញ្ញាតអោយកីឡាករវ័យក្មេងរូបនេះចាកចេញងាយៗនោះទេ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T