ហ៊ានម៉្លេះ! បុរសម្នាក់ ហ៊ានវារពីក្វាងចូវ ដល់សៀងហៃ បើសិនជាតារាចិន១គូនេះ មិនលែងគ្នាមុនឆ្នាំ២០២៣!

//s6.kh1.co/8c/8cd837a8404fae80147b96d3eb32160c26841707.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ បច្ចុប្បន្ននេះ ប្រិយមិត្តទស្សនិកជនជាច្រើន បានដឹងនិងទទួលស្គាល់ថា កំពូលតារាសម្តែងប្រុសស្រីលំដាប់ជួរមុខប្រចាំប្រទេសចិន Zhao Liying ជាមួយនឹងលោក Feng Shao Feng កំពុងតែរួមរស់ជីវិតជាប្តីប្រពន្ធនឹងគ្នាយ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ យោងតាមសារព័ត៌មានធំរបស់ចិន Sina បានចុះផ្សាយពី បុរសម្នាក់ដែលគេស្គាល់ថា លោកជាមនុស្សល្បីឈ្មោះនៅលើ Blogger ដោយក្នុងនោះ លោកបានចេញមុខអះអាងពីអនាគត ជីវិតជាប្តីប្រពន្ធរបស់តារាប្រុសស្រីមួយគូ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ជាការពិតណាស់ តាមរយៈការលើកឡើងរបស់បុរសរូបនេះ បាននិយាយថា៖

«បើសិនជាមុនឆ្នាំ ២០២៣ Zhao Liying និង Feng Shao Feng មិនបានលែងលះគ្នាទេ ខ្ញុំហ៊ានស្បថថាខ្ញុំនឹងវារពីក្វាងចូវរហូតទៅដល់សៀងហៃ ទោះបីជាជើងខ្ញុំត្រូវបាក់ដាច់ចេញពីគ្នាក៏ដោយ ក៏ខ្ញុំនឹងនៅតែរក្សាសន្យាមួយនេះដែរ។ តើហ៊ានភ្នាល់ជាមួយខ្ញុំទេ?»

យ៉ាងណាមិញ យោងតាមសម្តីខាងលើរបស់បុរសម្នាក់នេះ បានធ្វើឲ្យបណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ហួសចិត្តខ្លាំងនិងងើយឆ្ងល់យ៉ាងខ្លាំង ថាតើមានកម្លាំងបណ្តាលចិត្តអ្វី បានជាធ្វើឲ្យបុរសរូបនេះ ហ៊ានអះអាងនិងហ៊ានភ្នាល់ដាក់ជើងទាំងគូរបស់ខ្លួនបែបនេះ ទាំងដែលកន្លងមកនេះ គេតែងសង្កេតឃើញថា Zhao Liying ជាមួយនឹងស្វាមី តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជានិច្ច ថែមទាំងមួយរយៈមុននេះ អ្នកទាំងពីរថែមទាំងបានប្រារព្ធធ្វើពិធីខួបកំណើតជាមួយគ្នាយ៉ាងសប្បាយរីករាយថែមទៀតផង។

ទោះជាយ៉ាងណា បើចង់ដឹងថាពាក្យសម្តីអះអាងរបស់បុរសរូបនោះ ពិតឬក៏មិនពិតនោះ មានតែរងចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ៕

បុរសដែលបានអះអាង
បុរសដែលបានអះអាង
សាររបស់លោក
សាររបស់លោក
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Zhao Liying និង Feng Shao Feng
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T