លុយ​១០​លាន និង​មាសប្រាក់​ត្រូវ​បាត់បង់​អស់​ត្រឹម​មួយប៉ប្រិចភ្នែក

//s5.kh1.co/d9/d99dee6c7f5c7bf7cf32c911bd06be966b36037f.jpg
សង្គម

 ០៩-តុលា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​៦​ម​x៧​ម​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ខ្ទេច​អស់ទាំង​ស្រុង និង​ម្ចាស់ផ្ទះ​បាន​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៦​ម​x៧​ម ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក​រនាប​ក្តារ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ព្រំ គឹ​ម​យ៉ុ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រង​របួសរ​លាកខ្លួន​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល។

ចំណែក​សម្ភារ​ដែល​ត្រូវ​ខូចខាត​រួម​មាន ៖ ​ឆេះ​ផ្ទះ​១​ខ្នង​ឆេះ​អស់ទាំង​ស្រុង​, មាស​ចំនួន​១៣​ជី​, ក្រវិល​ផ្លា​ក​ទី​ន​១​គូ​, ប្រាក់​ដប់​លាន​រៀល​, ចិញ្ចៀន​២​វង់​, ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​សរុប​ចំនួន​០៤​គ្រឿង​ទើប​មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ៕

https://s5.kh1.co/__image/w=650,h=379,q=100/a1/a1329ea71ca8d16b5d2507f682810a651aaaebb5.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e9/e9d3ae5a82fae6ff2c22df29c9b9a0b68a56558f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/87/87101c192f723006d989e863db6b471584236adc.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b0/b062cfade597ec641b2ccc7bf19409e505e6461c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/75/750a9536494b20d373f66a914d69ef2ff43413de.jpg
https://s5.kh1.co/__image/w=650,h=379,q=100/72/72d5b26f397dbd7adcb04b144dfa16a92365896a.jpg

ប្រភព កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T