Real Madrid ចូលខ្លួនមកប្រជែងជាមួយក្លិបធំ ៣នៅ PL ចាប់អារម្មណ៍កីឡាករកំពុងឡើងកូដខ្លាំងម្នាក់

//s4.kh1.co/91/918ef6162e482aa2e5838dcde882cfd8b0546190.jpg
កីទ្បា

 ០៩-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់ការចាប់អារម្មណ៍ចង់បានទៅលើខ្សែបម្រើកំពុងឡើងកូដជម្រើសជាតិអង់គ្លេស James Maddison របស់ Leicester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ ក្លិបធំ៣នៅ Premier League រួមមាន Manchester United, Liverpool និង Tottenham Hotspur សុទ្ធតែត្រូវបានរាយការណ៍មកថាចង់បាន Maddison។

James Maddison 
James Maddison 

កីឡាករវ័យ ២២ឆ្នាំ Maddison ធ្វើបានយ៉ាងល្អកាលពីចុងសប្ដាហ៍កន្លងទៅដោយអាចរកគ្រាប់បាល់ក្នុងជំនួបជាមួយ Liverpool ដែលជាគ្រាប់បាល់ទី៩របស់គេ ក្នុងចំណោមការបង្ហាញខ្លួនសរុប ៤៣ប្រកួតឲ្យ Leicester ក្រោយមកចូលរួមកាលពីឆ្នាំ២០១៨។

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញក្លិប Real Madrid បានចាប់ផ្ដើមសង្កេតទៅលើទម្រង់លេងរបស់ជម្រើសជាតិអង់គ្លេស Maddison យ៉ាងយកចិត្តទុកដាក់ ដើម្បីនាំយករូបគេមកកាន់កីឡដ្ឋាន Bernabeu នៅទីផ្សារដោះដូរកីឡាករខាងមុខ។

យ៉ាងណាមិញ បើតាមប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រុមរបស់លោក Zidane មិនទាន់ធ្វើការទាក់ទងណាមួយមកកាន់ Maddison នៅឡើយទេ៕

James Maddison 
James Maddison 
James Maddison 
James Maddison 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T