ហ្វីលីពីន៖ ថ្មីៗនេះ យុវជនជំទង់ពីរនាក់ ត្រូវបានចាប់ខ្លួន ក្រោយពីគាស់មឈូសបម្រុងប្លន់ និងចាប់រំលោភសាកសពលោកយាយវ័យ៨៤ឆ្នាំ។

ប្រភពបានឲ្យដឹងថា សាកសពរបស់លោកយាយ Isabel Bastatas ត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងទីក្រុង Davao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ លុះថ្ងៃបន្ទាប់ ក្រុមគ្រួសាររបស់លោកយាយបានទៅកន្លែងបញ្ចុះសាកសពម្ដងទៀត ក៏សង្កេតឃើញថា ផ្នូរមានសភាពខុសពីធម្មតា ក៏កាយមើលទើបឃើញជើងរបស់លោកយាយលៀនចេញពីមឈូសបន្ដិច។ ឃើញដូច្នេះ ក៏សម្រេចចិត្តបើកមឈូសដើម្បីពិនិត្យមើល ទើបដឹងថាសាកសពលោកយាយបានបាត់ខោក្នុងនិងប្រដាប់ភេទមានសញ្ញានៃការរំលោភ។ បន្ទាប់មក ក្រុមគ្រួសាររបស់លោកយាយក៏បានប្ដឹងប៉ូលិសភ្លាមៗ។

ប៉ូលិសបានឲ្យដឹងថា ជនល្មើសទាំងពីរប្រហែលជាគាស់មឈូសបម្រុងប្លន់។ ចំពោះជនល្មើសក៏បានបដិសេធនៃការចោទប្រកាន់ទាំងនោះផងដែរ។

បើទោះបីជាជនល្មើសទាំងពីរបដិសេធ ខាងគ្រួសារសាកសពនៅតែបន្ដដាក់ពាក្យបណ្ដឹងដដែល។ ប៉ូលិសក៏បានចាប់ឃុំខ្លួនជនល្មើសទាំងពីរបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្ថែម៕

យុវជនជំទង់ទាំងពីរ
យុវជនជំទង់ទាំងពីរ
ទីតាំងបញ្ចុះសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]