Man Utd មានទំនុកចិត្តក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរូបនេះពីលីគកំពូលបារាំង League 1 ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

//s6.kh1.co/81/815efeb6cc979fa134697df54e522ceb54b79bd6.jpg
កីទ្បា

 ០៩-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ យោងតាមកាសែត Le10Sport បានអោយដឹងថាក្លិបបិសាចក្រហម Manchester United មានទំនុកចិត្តក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្លិប Olympique Lyonnais កីឡាករ​ Moussa Dembélé ក្នុងខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Moussa Dembélé 
  កីឡាករ​ Moussa Dembélé 

ក្រោយការចាកចេញរបស់កីឡាករ ​Romelu Lukaku និង Alexis Sanchez ទៅកាន់ក្លិប Inter Milan អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីពេលថ្មីៗនេះរួចមកក្លិប Manchester United មិនទាន់ទិញបានខ្សែប្រយុទ្ធណាមួយមកជំនួសកីឡាករទាំង២រូបនេះនៅឡើយទេ ដោយបច្ចុប្បន្ននេះក្រុមរបស់លោក Ole Gunnar Solkjaer កំពុងជួបវិបត្តិកង្វះខ្សែប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានឹងទម្រង់លេងមិនសមប្រកបរបស់កីឡាករ Marcus Rashford ជាហេតុធ្វើអោយលោក Ole ត្រូវស្វែងរកខ្សែប្រយុទ្ធថ្មីទៀតមកពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក ដោយក្លិប Manchester United សម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្លិប ​Lyon កីឡាករ Moussa Dembélé ជាគោលដៅដែលក្លិបចង់បាននៅខែមករាខាងមុខនេះ។

  កីឡាករ​ Moussa Dembélé 
  កីឡាករ​ Moussa Dembélé 

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៧លើកក្នុងរដូវកាលថ្មីនេះ៕

ប្រភព៖ Calciomercato

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T