ខ្លាំងបាត់! Pep ស្បថថានឹងដើរចេញពី Man City បើមិនអាចធ្វើរឿងមួយនេះបាន

//s5.kh1.co/78/78a25513a93adcf600cc0453c0dfdeb7cce01d4c.jpg
កីទ្បា

 ០៩-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅលោក Pep Guardiola នឹងចាកចេញពី Manchester City បើសិនជាគ្រប់យ៉ាងមិនអាចសម្រេចបានតាមការប៉ងទុក ហើយនាយកប្រតិបត្តិរបស់មេឃខៀវលោក Khaldoon Al Mubarak ក៏បានដឹងពីរឿងនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pep Guardiola
Pep Guardiola

ក្រោយចាញ់ Wolves ២ទល់នឹង០ កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យគម្លាតរវាង Man City និង Liverpool មានដល់ទៅ ៨ពិន្ទុក្នុងតារាងចំណាត់ថ្នាក់ Premier League គិតត្រឹមសប្ដាហ៍ទី៨នេះ។

ពិភាក្សាជុំវិញទំនាក់ទំនងជាមួយលោក Khaldon អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Pep Guardiola បានលើកឡើងយ៉ាងដូច្នេះថា៖

“គាត់ (Khaldon) ដឹងថាខ្ញុំនឹងចាកចេញ បើសិនជាគ្រប់យ៉ាងមិនអាចកើតឡើងតាមគម្រោងដែលយើងបានគ្រោងទុក។ ប៉ុន្តែយ៉ាងណា ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីចៀសវាងផលប៉ះពាល់ដល់ការឆ្ពោះទៅមុខរបស់ក្រុម។”

Pep Guardiola និង Khaldoon Al Mubarak
Pep Guardiola និង Khaldoon Al Mubarak

គួរឲ្យដឹងដែរថា ជើងឯក Premier League រដូវកាលមុន Man City កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នក្រោយ ៨ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់២ មាន១៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ដែលមាន ២៤ពិន្ទុ៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T