លោក Jose Mourinho គ្រោងនឹងវិលត្រឡប់ទៅកាន់ Premier League វិញដើម្បីជំនួសតំណែងគ្រូបង្វឹក១រូប

//s4.kh1.co/08/087a6ffe89103cd1ed21334130a98b4763781cea.jpg
កីទ្បា

 ០៩-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អងគ្លេស៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និង បិសាចក្រហម Manchester United លោក Jose Mourinho អាចនឹងទៅជំនួសតំណែងអ្នកចាត់ការទូទៅក្រុម Tottenham Hotspur លោក Mauricio Pochettino បន្ទាប់ពីទម្រង់លេងរបស់ Spur ហាក់មានការធ្លាក់ចុះខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះលោក Mourinho បានសម្រាកពីការងារជាគ្រូបង្វឹកមួយរយៈបន្ទាប់ពីរូបលោកត្រូវបានក្លិបបិសាចក្រហមបណ្ដេញចេញកាលពីខែធ្នូឆ្នាំ២០១៨ មុនការកំណត់ដែលកុងត្រារបស់លោកត្រូវបញ្ចប់រហូតដល់ឆ្នាំ២០២០ឯណោះ។

លោក Jose Mourinho
លោក Jose Mourinho

Spur ស្ថិតក្នុងចំណោមក្លិបដែលមានទំនាក់ទំនងជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ។បុរសវ័យ៥៦ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចនិងកំពុងទន្ទឹងរង់ចាំឱកាសដ៏ល្អមួយ បន្ទាប់ពីរូបលោកធ្លាប់បានច្រានចោលសំណើអោយទៅដឹកនាំក្លិប Benfica នឹងការដាក់សំណើពីក្រុម Guangzhou Evergrande ក្នុងតម្លៃ២៨លានផោន(ឬ៣៤,២លានដុល្លារអាមេរិក) ក្នុង១រដូវកាលដែលអាចជាតម្លៃបំបែកកំណត់ត្រាក្នុងនាមជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលថ្លៃជាងគេប្រចាំប្រវត្តិសាស្រ្តបាល់ទាត់។

លោក Mourinho បាននិយាយថា៖

លោក Jose Mourinho
លោក Jose Mourinho

"ខ្ញុំត្រូវអត់ធ្មត់និងរង់ចាំឱកាសដ៏ត្រឹមត្រូវមួយមានន័យថាក្លិបដែលត្រឹមត្រូវទៅនឹងកម្រិតដែលខ្ញុំដឹកនាំ ដូច្នេះខ្ញុំត្រូវតែរង់ចាំក្លិបដែលស័ក្ដិសមនឹងខ្ញុំ។"

ខណៈពេលនេះ Spur កំពុងតែខ្វាយខ្វល់ពីអនាគតរបស់លោក Mauricio Pochettino បន្ទាប់ពីលោកដឹកនាំក្រុមមិនសូវជាជោគជ័យប៉ុន្មានប្រកួតចង់ក្រោយនេះ។

គួររម្លឹកផងដែរថាក្រុម Tottenham Hotspur របូតគ្រាប់បាល់រហូតដល់ទៅ១០គ្រាប់ក្នុងរយៈពេល២ប្រកួតចង់ក្រោយនេះ ដោយរងបរាជ័យក្រោមថ្វីជើងក្រុម Brighton ៣-០ និងចាញ់ ​Bayern Muncih ក្នុងព្រឹត្តិការណ៍ Champions League ៧-២ ជាហេតុធ្វើអោយកៅអីរបស់លោក Pochettino កាន់តែក្ដៅឡើង  ៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T