ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រក​លួច​ម៉ូតូ តែ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​មានអី​ទឹកភ្នែក

//s6.kh1.co/81/810ee56fe32244e35f9697cd30d87d8188b713fc.jpg
សង្គម

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ចូល​ឆ្កឹះ​សោ​បម្រុង​លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ រស់នៅ​ផ្ទះ​ជួល​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់ផ្ទះ​ព្រមទាំង​ប្រជាជន​ពលរដ្ឋ​រស់នៅ​ផ្ទះ​ជួល​ខាងលើ​ឃាត់​បាន​ម្នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែតុលា​នេះ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យ​ឈ្មោះ នឹម រី ហៅ​ប៊ិ​ច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ភូមិ ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​ខ្លែង ឃុំ ព្រៃ ស្លឹក​ស្រុក​ទ្រាំ​ខេត្ត តាកែវ។

ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​ឈ្មោះ ទា សុ​ថា ភេទ​ប្រុស អាយុ​៤៩ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អ្នកចូលរួម​ឃាត់​ជនសង្ស័យ​ឈ្មោះ ឯករ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ មេការ​ផ្ទះ​ជួល​ខាងលើ​បានឃើញ​ជនសង្ស័យ​ចូល​ផ្ទះ​ជួល​បម្រុង​លួច​យក​ម៉ូតូ​គាត់​បានបញ្ជាក់​ប្រាប់​ថា ផ្ទះ​ជួល​របស់​គាត់​មាន​របង និង​ចាក់សោ​ត្រឹមត្រូវ ។ បន្ទាប់​មក​បាន​ឃាត់​ជនសង្ស័យ​រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ភ្លាម​ៗ​ផង​ដែរ។

បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ដោយ​ជនសង្ស័យ​បាន​បដិសេធន៍​ថា គាត់​មិន​បាន​ចូល​លួច អីវ៉ាន់ និង​ម៉ូតូ​ផ្ទះ​កើតហេតុ​នោះ​ទេ ដោយ​មក​លេង​មិត្តភក្តិ​ឈ្មោះ អា​រាជ នៅផ្ទះ​ខាងលើ ចំណែកឯ​ម្ចាស់ផ្ទះ​គាត់​បាន​បញ្ជាក់​ប្រាប់​ថា ឈ្មោះ​ម្នាក់​ដែល​ជា​មិត្តភក្ដិ​ជនសង្ស័យ​មិន​ដែល​មាននៅ​ផ្ទះ​ជួល​ខាងលើ​នោះ​ឡើយ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្ដឹង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​កសាង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

https://s5.kh1.co/__image/w=650,h=379,q=100/4f/4f5bff0e34d13468726489dcc165c5fad3a52c3e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ab/ababb20493284ce080984a6213f88ba65187de63.jpg
https://s4.kh1.co/__image/w=650,h=379,q=100/64/6491541b8d9fdd8ca2f9923ae8a1aee3103675d3.jpg
https://s6.kh1.co/__image/w=650,h=867,q=100/bc/bcf885925b6b065b16cbfe3067fee24dcd1f4096.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T