រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងស្រីរងគ្រោះម្នាក់អាយុទើបតែ១៧ឆ្នាំបានរត់ទៅតាមសង្សារអស់រយៈពេល២ខែមកហើយ ស្រាប់តែម្តាយទទួលដំណឹងថា កូនស្រីគាត់បានស្លាប់ដោយសារតែលង់ទឹកស្រះត្រីទាំងមិនមានស្លៀកខោថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បន្តថា ក្មេងស្រីរងគ្រោះខាងលើអាយុ17ឆ្នាំ ចំណែកម្តាយជនរងគ្រោះវិញអាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ដោយឡែកសង្សារជនរងគ្រោះមានអាយុ២២ឆ្នាំ ស្នាក់នៅកន្លែងធ្វើការចិញ្ចឹមស្រះត្រីដែលជានៅកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
តាមប្រភពពីម្តាយជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ជាធម្មតាតែងតែជួយលក់បបរគាត់រាល់ថ្ងៃ ទើបតែរយៈពេល២ខែនេះទេ ដែលកូនស្រីគាត់បានរត់ចេញពីផ្ទះ ហើយទៅនៅជាមួយសង្សារនាងនៅដែលមានឈ្មោះដូចខាងលើ នៅឯភូមិទួលត្រក សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ ដែលជាកន្លែងចិញ្ចឹមស្រះត្រី លុះដល់ពេលកើតហេតុខាងលើនេះ ម៉ោង៤ជាងគាត់ទទួលព័ត៌មានពីខាងបងប្អូននៅឯព្រៃវែងថា កូនស្រីគាត់ត្រូវលង់ទឹកស្លាប់នៅក្នុងស្រះត្រី ប៉ុន្តែគាត់មិនទាន់ជឿនោះទេ។
ម្តាយជនរងគ្រោះបន្តថា លុះរហូតដល់ម៉ោង៧យប់ ទើបមានមនុស្ស២ទៅ៣នាក់ រួមជាមួយនឹងសង្សារកូនស្រីគាត់បានដឹកកូនស្រីគាត់តាមរថយន្តកូរ៉េដឹកត្រីមកដល់មន្ទីរពេទ្យបង្អែកសម្តេចឪ ទើបផ្អើលទាំងអ្នកភូមិក្រោលគោ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចុះមកដល់កន្លែងកើតហេតុតែម្តង ប៉ុន្តែក្នុងនាមគាត់ជាម្តាយជនរងគ្រោះមិនអស់ចិត្តថា ហេតុអីបានជាកូនរបស់គាត់លង់ទឹកស្លាប់ ហើយមិនមានស្លៀកខោដូច្នេះ? សង្ស័យតែមានមនុស្សរំលោភ ហើយសន្លប់ ក៏យកកូនស្រីគាត់បោះចូលក្នុងទឹកស្រះត្រីហើយមើលទៅ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ម្តាយរបស់ជនរងគ្រោះបានសុំឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធខាងលើ មេត្តាជួយតាមរកជនល្មើសដែលធ្វើសកម្មភាពរំលោភទៅលើកូនស្រីគាត់ផង។ ចំណែកឯសមត្ថកិច្ច ក៏បានសណ្ឋានថា ជនរងគ្រោះពិតជាត្រូវគេរំលោភពិតមែន។
ក្រោយពេលកើតហេតុខាងលើនេះ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារនៃសព ដឹកយកទៅដំកល់នៅឯវត្តទួលអស់លោក ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
ប្រភព៖ កោះសន្តិភាព