Tom Boy ម្នាក់នេះ សារភាពថាស្តាយក្រោយ បន្ទាប់ពីចាក់អរម៉ូនមនុស្សប្រុស ព្រោះតែមិត្តស្រីរបស់ខ្លួន

//s4.kh1.co/9d/9d6020b6123855e898a44c09f4c953f73f53b439.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាង Jang Da Eun គឺជាអតីតបេក្ខភាពក្នុងកម្មវិធី Ulzzang Generation 7 ហើយកាលពីថ្មីៗនេះ នាងបានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ខ្លួន ក្រោយពីបានចាក់បញ្ចូលអរម៉ូនបុរស ដើម្បីធ្វើខ្លួនជាមនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាង Jang Da Eun បានកកាយរឿងខ្លួន ក្រោយពីមានមហាជនចោទសំនួរសួរនាងថា ហេតុអ្វីសម្លេងរបស់នាងហាក់ប្លែកដូចបុរសបែបនេះ ហើយនាងក៏បានបង្ហើបពីបទពិសោធន៍ថា នាងធ្លាប់មានកំហុសជ្រុលខ្លួនចាក់នូវអរម៉ូនបុរស ដោយសារតែអតីតមិត្តស្រីដែលមានអាយុច្រើនជាងនាង ១២ ឆ្នាំណែនាំឲ្យចាក់។

Jang Da Eun បាននិយាយបែបនេះថា៖ 

“វាគឺជាកំហុសមួយនៅពេលនោះ។ អតីតសង្សារខ្ញុំ ដែលមានអាយុច្រើនជាងខ្ញុំ១២ឆ្នាំ បានប្រាប់ឲ្យខ្ញុំឲ្យកែភេទរបស់ខ្លួន ដោយការចាក់បញ្ចូលនូវអរម៉ូនបុរស ព្រោះនាងប្រាប់ថាពួកយើងអាចនឹងរៀបការជាមួយគ្នាបាន បើធ្វើរបៀបនេះ”។

នាង Jang Da Eun ពិតជាមិននឹកស្មានថា គ្រាន់តែការចាក់ពីរដងនៃអរម៉ូននេះ បានផ្លាស់ប្តូរនាងច្រើនដល់ម្លឹង ហើយនាងក៏មិនអាចត្រឡប់ទៅសភាពដើមបានដែរ លុះត្រាណាតែធ្វើការវះកាត់។

ទោះជាយ៉ាងណាក្តី ការចាក់អរម៉ូនបុរសនេះ បានធ្វើឲ្យនាង Jang Da Eun បម្រែបម្រួលខ្លួនប្រាណជាច្រើន ដូចជាដុះរោមជើង និងផ្លាស់ប្តូរស្ទើរតែគ្រប់យ៉ាងទៅជាបុរស ក៏ប៉ុន្តែបើសង្កេតតាមរូបរាងរបស់ Jang Da Eun ពេលនេះ ក៏សង្ហាមិនចាញ់បុរសប៉ុន្មានដែរ ព្រោះនាងបានធ្វើឲ្យនារីៗមិនតិចនោះទេ បាក់ចិត្តលង់ស្រលាញ់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Jang Da Eun 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T