ទោះជាសះស្បើយ ពីការធ្លាក់ខ្លួនដោយគ្រឿងញៀន Tai នៅតែគ្មានឱកាសចូលសម្ដែងជាថ្មី ខណៈអ្នកដឹកនាំជាច្រើនបដិសេធមិនទទួល​ (មានវីដេអូ)

//s4.kh1.co/93/93cd12f160703b38904f2e30dfc1cf1967e37b2f.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ពីស្ថានភាពជំងឺរបស់អតីតតារាសម្ដែងស៊ិចស៊ី កញ្ញា Tai ដែលបានធ្លាក់ខ្លួន ដោយសារតែគ្រឿងញៀន ស្ទើរតែមិនចាំសូម្បីតែខ្លួនឯងជានរណាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានធូរស្រាល ដោយអាចនិយាយបានថាវិលត្រឡប់ក្លាយជាមនុស្សធម្មតាវិញ ក៏ព្រោះតែមានការជ្រោមជ្រែងជួយ ពីតារាស្រី Tangmo រហូតមកទល់បច្ចុប្បន្ននេះ គឺបានជាសះស្បើយស្ទើរតែ១០០ភាគរយហើយផងដែរ។

ដោយឡែក ស្របពេលតារាស្រី Tai បានធូរស្រាលប្រសើរឡើង រូបនាងក៏ចង់វិលចូលសម្ដែងជាថ្មី ព្រោះវាជាការងារដែលរូបនាងស្រលាញ់ ហើយជាពិសេសក៏អាចរកចំណូលខ្លះ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសាររបស់នាង ដែលកំពុងតែលំបាកខ្លាំងផងដែរ។

ប៉ុន្តែមកទល់នឹងពេលនេះ នៅតែគ្មានអ្នកដឹកនាំណាម្នាក់ហ៊ានទទួល តារាស្រី Tai ចូលសម្ដែងជាថ្មីឡើយ ដោយភាគច្រើនហាក់នៅព្រួយបារម្ភខ្លាចជំងឺនាងវិលទៅសភាពដើម ហើយអ្នកខ្លះទៀតខ្លាចថា ពេលខ្សែភាពយន្តនោះចេញ មិនមានការគាំទ្រពីមហាជន ដោយសារតែតារាស្រីរូបនេះ បានបាត់មុខពីវិស័យសិល្បៈជាយូរឆ្នាំមកហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

Tai
Tai
TaiTai
TaiTai
Tai
Tai
Tai
Tai
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
ស្ថានភាព​​ Tai បច្ចុប្បន្ន
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T