ទ្រង់ទ្រាយធំ! Spur ត្រៀមលក់កីឡាករ៥រូបនេះនៅខែមករាខាងមុខ

//s4.kh1.co/ce/ce2ca7b6825523a9f2c54b372a67fa4d82113b5b.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ យោងតាមគេហទំព័រ The Times Report បានអោយដឹងថាក្លិប Tottenham Hotspur គ្រោងលក់កីឡាករ៥រូបចេញនៅខែមករាខាងមុខនេះរួមមានកីឡាករ Eric Dier, Christian Eriksen, Danny Rose, Serge Aurier និង Viktor Wanyama។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបរបស់លោក Mauricio Pochettino មួយរយៈចុងក្រោយនេះបង្ហាញទម្រង់លេង​មិនបានល្អនោះទេ ដោយពីរប្រកួតចុងក្រោយ Spur របូតគ្រាប់បាល់រហូតដល់ទៅ១០គ្រាប់ឯណោះដោយចាញ់ Brighton ៣-០ និងចាញ់ Byern Munich ៧-២ ក្នុងព្រឹត្តិការណ៍ Champions League ដែលនេះជាមូលហេតុដែលលោក Pochettino ត្រូវរៀបចំក្រុមឡើងវិញដោយតម្រូវអោយលក់កីឡករមួយចំនួនចេញរួចទិញកីឡាករថ្មីៗចូល។

https://s6.kh1.co/__image/w=650,h=434,q=100/5f/5f1b975623c72c5e35f266505defac9fee36405f.jpg

ខ្សែបម្រើកណ្ដាលកីឡាករ Eric Dier មិនសូវមានឱកាសក្នុងការលេងនោះទេដោយបង្ហាញខ្លួនបាន៣ដងប៉ុណ្ណោះអោយ Spur រដូវកាលនេះទេបន្ទាប់ពីតំណែងរបស់គេត្រូវបានដណ្ដើមដោយកីឡាករ Tanguy Ndombele ដូច្នេះវាជាពេលវេលាមួយដែលរូបគេត្រូវសម្រេចចិត្តចាកចេញ។

កីឡាករ Eric Dier 
កីឡាករ Eric Dier 

ចំណែកឯកីឡាករ Christian Eriksen មានក្លិបធំៗជាច្រើនដែលចាប់អារម្មណ៍ចង់បានរូបគេអំឡុងពេលទីផ្សារដោះដូរកីឡាករ ដោយកីឡាកររូបនេះអាចនឹងចាកចេញផងដែរស្របពេលដែលរូបគេមិនទាន់បានចុះកុងត្រាថ្មីនៅឡើយ។

កីឡាករ Christian Eriksen 
កីឡាករ Christian Eriksen 

ទន្ទឹមនឹងនេះនៅមានកីឡាករ៣រូបទៀតរួមមានកីឡាករ Danny Rose, Serge Aurier និង Victor Wanyama សុទ្ធតែស្ថិតនៅក្នុងបញ្ជីកីឡាករដែល Spur ត្រូវលក់ចេញនៅខែមករាខាងមុខនេះក្រោយមិនបានបង្ហាញទម្រង់លេងទាក់ចិត្តលោក Pochettino៕

កីឡាករ Danny Rose, Serge Aurier និង Victor Wanyama 
កីឡាករ Danny Rose, Serge Aurier និង Victor Wanyama 

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T