អតីតកីឡាករ Man UTD មួយរូបដែលជួយអាល្លឺម៉ង់ឈ្នះពាន World Cup ប្រកាសចូលនិវត្តន៍ហើយ!!

//s6.kh1.co/50/5070ff9f239dddbd6008974a9f966b748057e219.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ អតីតខ្សែបម្រើរបស់​ Bayern Munich និង Manchester United កីឡាករ Bastian Schweinsteiger បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bastian Schweinsteiger
Bastian Schweinsteiger

Schweinsteiger បានធ្វើការសម្រេចចិត្តព្យួរស្បែកជើងនៅវ័យ ៣៥ឆ្នាំ គឺបន្ទាប់ពីរយៈពេល ២ថ្ងៃក្រោយចប់លីគកំពូលអាមេរិក Major Soccer League ដោយក្រុមរបស់គេ Chicago Fire បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ១៧។

“ពេលវេលាបានមកដល់ហើយ។ សម្រាប់អ្នកគាំទ្រពិតជាធ្វើរឿងដែលមិនគួរឲ្យជឿសម្រាប់ខ្ញុំ។” 

សម្ដីរបស់ Schweinsteiger ពេលប្រកាសចូលនិវត្តន៍។

Schweinsteiger ចូលលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បាន ១២១ប្រកួតចន្លោះឆ្នាំ ២០០៤-២០១៦ និងបានជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកមួយនេះឈ្នះពាន World Cup ២០១៤ នៅប្រទេសប្រេស៊ីលផងដែរ។

Bastian Schweinsteiger
Bastian Schweinsteiger

Schweinsteiger ចូលលេងឲ្យ Bayern Munich បាន ៥០០ដង និងជាកម្លាំងសំខាន់មួយរូបដែលជួយឲ្យ Bayern Munich ឈ្នះពាន Champions League ១ដង និង Bundesliga ៨ដង មុនពេលមកចូលរួមជាមួយ Man UTD នៅឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ១៤.៤លានផោន។

យ៉ាងណាមិញ ខ្សែបម្រើជំនាញជើងស្ដាំម្នាក់នេះ ហាក់មិនជោគជ័យនៅទឹកដីអង់គ្លេសនោះទេ ដោយចូលលេងជម្រើសដំបូងបានត្រឹម ១៣ប្រកួតក្នុងរយៈពេល ២ឆ្នាំ ទើបគេសម្រេចចិត្តពនេចរទៅកាន់ទឹកដីអាមេរិកជាមួយក្លិប Chicago Fire បន្ត៕

Bastian Schweinsteiger
Bastian Schweinsteiger

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T