លោក Ole Gunnar Solskjaer មានអារម្មណ៍ថាកូនក្រុមលោកមួយចំនួន លែងស្ដាប់លោកហើយ!!

//s6.kh1.co/e0/e023d8d7e59a4d7ceb602d23af8497135fefa0f2.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៨ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ទម្រង់លេងរបស់បិសាចក្រហម Manchester United បានធ្លាក់ចុះជាខ្លាំង ដែលនេះជាសម្ពាធមួយយ៉ាងធ្ងន់ទៅលើអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ole Gunnar Solskjaer
Ole Gunnar Solskjaer

ក្រោយចាញ់ Newcastle ១-០ នៅកីឡដ្ឋាន St. James Park បានធ្វើឲ្យ Man UTD ធ្លាក់ទៅដល់លេខ១២ នៅតារាងចំណាត់ថ្នាក់ Premier League ហើយមានពិន្ទុលើសក្រុមដែលនៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ។

ប្រកួតបន្ទាប់របស់ Man UTD នឹងធ្វើឡើងក្រោយ FIFA Break ដោយលោក Ole ត្រូវប្រឈមមុខជាមួយក្រុមកំពូលតារាង Liverpool ហើយការប្រកួតនោះក៏អាចជាប្រកួតចុងក្រោយរបស់លោក Ole ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Man UTD ផងដែរ។

Ole Gunnar Solskjaer
Ole Gunnar Solskjaer

ប្រភពពីកាសែតល្បីឈ្មោះរបស់អង់គ្លេស មានកីឡាករមួយចំនួនរបស់ Man UTD ហាក់មិនពេញចិត្តនឹងអ្នកចាត់ការទូទៅសញ្ជាតិន័រវេសរូបនេះ។ ប្រភពដដែរបានបន្តឲ្យដឹងទៀតថាលោក Ole មានអារម្មណ៍ថាកីឡាករខ្លះលែងស្ដាប់សម្ដីរបស់លោក ក្រោយក្រុមទាំងមូលធ្វើមិនបានល្អ៕  

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T