លោក Sarri ត្រៀមលក់កីឡាករ៣រូបចេញនៅខែមករាខាងមុខនេះ

//s4.kh1.co/c0/c05b758fdd4c522b272928802c7e417851113641.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី​៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្លិបសេះបង្កង់ Juventus ត្រៀមលក់៣រូបចេញនៅខែមករាខាងមុខនេះរួមមានអ្នកចាំទី Mattia Perin, Marko Pjaca និង ខ្សែប្រយុទ្ធ Mario Mandzukic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mattia Perin និង កីឡាករ Marko Pjaca
កីឡាករ Mattia Perin និង កីឡាករ Marko Pjaca

Juventus ចាប់ផ្ដើមបានល្អក្នុងលីគកំពូលអ៊ីតាលី Serie A រដូវកាលនេះ ដោយការពីពេលនេះថ្មីពួកគេទើបតែផ្ដួលក្រុមខ្លាំង Inter Milan ឡើងមកឈរកំពូលតារាងវិញក្នុងសប្ដាហ៍ទី៧នេះ។

យោងតាមកាសែត Calciomercato បានអោយដឹងថាលោក Sarri ត្រៀមលក់កីឡាករ Mattia Perin, Marko Pjaca និង Mario Mandzukic ក្នុងខែមករាខាងមុខនេះក្រោយកីឡាករ៣រូបនេះមិនបានបង្ហាញទម្រង់លេងអោយគ្រូបង្វឹកអ៊ីតាលីចាប់អារម្មណ៍។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

ទន្ទឹមនឹងនេះក្លិប Juventus ចង់ទិញចូលខ្សែការពារស្លាបឆ្វេង១រូបមកចូលរួមក្រុមដើម្បីបង្ដារពេលកីឡាករ Alex Sandro មានរបួសនិងបន្ថែមការប្រកួតប្រជែងដល់កីឡាកររូបនេះ ប្រសើរជាងពឹងផ្អែកលើកីឡាករ Mattia De Sciglio៕

 ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T