ពេល Taeyong ថាបើអាចចង់ដូររាងកាយជាមួយ Kai ដឹងKai ឆ្លើយថាម៉េចអត់?

//s5.kh1.co/44/445ab0c170cea400432c7115a42ee1e5dd55d3d4.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីបំផុតនៅក្នុងប្រវត្តិសាស្រ្តKpop ដែលផលិតកម្មយក្ស SM Entertainment បានបង្កើតនូវក្រុមចម្រៀងបុរសខ្នាតធំមួយឈ្មោះថា Super M នឹងត្រូវបានគេដាក់រហ័ស្សនាមឲ្យថាជា Avenger ប្រចាំKpop ដោយសារតែសមាជិកនៅក្នុងក្រុមមួយនេះ សុទ្ធសឹងតែជើងខ្លាំង ដែលត្រូវបានជ្រើសរើសចេញពី ក្រុមចម្រៀងបុរសប្រចាំផលិតកម្ម ៣ជំនាន់ ដោយមានដូចជា តារាចម្រៀងប្រុស Taemin មកពីក្រុម Shinee តារាចម្រៀងប្រុស Baekhyun និង Kai មកពីក្រុម Exo និងចុងក្រោយគឺតារាចម្រៀងប្រុសសង្ហាពន្លកថ្មី Taeyong Mark Ten និង Lucas មកពីក្រុម NCT ផងដែរ ដោយអ្នកទាំង៧នាក់នេះ ត្រូវបានគេបូកបញ្ចូលក្លាយជាក្រុមថ្មីតែមួយ គឺក្រុម Super M នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Super M
ក្រុម Super M

ជាក់ស្តែង នៅក្នុងកិច្ចសម្ភាសន៍មួយ តារាប្រុសសង្ហាៗទាំង៧ដួងនេះ ក៏ត្រូវបានគេសួរសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ពាក់ព័ន្ធទៅនឹងរូបរាងកាយរបស់ពួកគេតែម្តង។ ដោយក្នុងនោះគេបានឲ្យតារាប្រុស៧នាក់នេះ ជ្រើសរើសសមាជិកណាម្នាក់នៅក្នុងក្រុម ដែលពួកគេចង់ប្តូររូបរាងកាយជាមួយ បើសិនជាមានឱកាស។

តួយ៉ាងក្នុងនោះ Taeyong ក៏បានឆ្លើយយ៉ាងរហ័សភ្លាមថា លោកនឹងជ្រើសរើសយក Kai ពីព្រោះថារាល់ពេលដែលថតរូបជាក្រុមម្តងៗ លោកតែងឃើញ Kai មានភាពលេចធ្លោជាងគេ លោកបន្តទៀតថា Kai មានរូបរាង Perfect អត់ខ្ជោះ ជាពិសេសទម្រង់មុខសាកសមជាបុរសពិតៗ ហើយមិនថាលោកស្លៀកពាក់អ្វីក៏ដោយ ក៏សាកសមជាមួយលោកទាំងអស់តែម្តង។

ក្រោយឮបែបនេះ Kai ក៏បានឆ្លើយតបភ្លាមៗទៅកាន់សិស្សប្អូនវិញថា លោកក៏មើលឃើញតែ Taeyong ដែរ នៅពេលដែលថតរូបជុំគ្នាម្តងៗ ដែលចម្លើយរបស់Kai បានធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចតែម្តង ដោយសារតែអ្នកទាំងពីរបាន ព្យាយាមសរសើរគ្នាទៅវិញទៅមក។

ជាការពិតណាស់ បើទោះបីជា Super M នេះបានប្រជុំទៅដោយតារាKpop ៣ជំនាន់ខុសៗគ្នាយ៉ាងណាក្តី ប៉ុន្តែមើលទៅទំនាក់ទំនងរវាងពួកគេទាំង៧នាក់ ពិតជាចុះសម្រុងគ្នាមានល្អណាស់៕

Kai
Kai
Taeyong
Taeyong
Kai
Kai
ក្រុម Super M
ក្រុម Super M
ក្រុម Super M
ក្រុម Super M
ក្រុម Super M
ក្រុម Super M
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T