Real Madrid ចាប់អារម្មណ៍ទៅលើខ្សែបម្រើជម្រើសជាតិបារាំង១រូបក្នុងតម្លៃ ៨០លានអឺរ៉ូ

//s5.kh1.co/d9/d948f3047d5abfee2f5f6d56d52603dd669ecf43.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Nabil Fekir បន្ទាប់ពីកីឡាកររូបនេះបង្ហាញទម្រង់ដ៏លេចធ្លោអោយក្រុម Real Betis ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Nabil Fekir
  កីឡាករ Nabil Fekir

កីឡាករ​ Fekir បានផ្ទេរពីក្រុម Lyon មកចួលរួមជាមួយក្លិប Real Betis កាលពីខែកក្កដាឆ្នាំ២០១៩នេះ ដោយកីឡាកររូបនេះក៏ជាកីឡាករសំខាន់មួយរូបជួយអោយក្រុមជម្រើសជាតិបារាំងឈ្នះពាន World Cup ឆ្នាំ ២០១៨ ផងដែរ។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អអោយក្រុម Real Betis ក្នុងរដូវកាលថ្មីនេះដោយស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន១ដងក្នុងការបង្ហាញខ្លួន៦ប្រកួត។

  កីឡាករ Nabil Fekir
  កីឡាករ Nabil Fekir

តាមរយៈកាសែត Don Balon បានអោយដឹងថាក្លិប Real Madrid ចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាកររូបនេះពី Real Betis ដោយខាងក្លិបទាមទារ៨០លានអឺរ៉ូ(ឬ ៨៨លានដុល្លារអាមេរិក) បើសិន Real Madrid ចង់បានកីឡាកររូបនេះ។

តាមរយៈព័ត៌មាននេះអាចសន្និដ្ឋានបានថាក្លិប ​Real Madrid ហាក់ត្រូវការខ្សែបម្រើបន្ថែមក្រោយកីឡាករ Isco, Asensio និង Modric កំពុងរបួស ដូច្នេះកីឡាករ Fekir អាចជាកម្លាំងសំខាន់ជួយពង្រឹងតំបន់បម្រើរបស់ Real Madrid ដែលកំពុងជួបបញ្ហាខ្សែបម្រើជាច្រើនរូបរបួសរដូវកាលនេះ៕

 ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T