នៅចាំបានទេ? នារីដែលល្បីថា វះកាត់កែសម្ផស្ស ៥០ដង ឲ្យដូច Angelina Jolie តែតាមពិតគ្រាន់តែជារូបភាពកាត់ត ទីបំផុតឥឡូវនេះត្រូវបានចាប់ខ្លួន..... (មានវីដេអូ)

//s4.kh1.co/9a/9abe2160b3e09c1d8cde096a149484949c3a02fb.jpg
សង្គម

 ០៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីរ៉ង់៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន ប្រាកដជាអាចនៅចាំបាន ពីរឿងរ៉ាវរបស់នារីវ័យក្មេងសញ្ជាតិអ៊ីរ៉ង់ម្នាក់ នាង Sahar Tabar ដែលទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញសង្គម កាលពីកំឡុងចុងឆ្នាំ២០១៧ ជុំវិញនឹងដំណឹងបែកធ្លាយថា នាងបានជះលុយទៅវះកាត់កែសម្ផស្សជាង ៥០ដង ដើម្បីប្រែខ្លួនឯងឲ្យដូចទៅនឹងតារាហូវលីវូតស្រីល្បីឈ្មោះ អ្នកនាង Angelina Jolie ប៉ុន្តែលទ្ធផលបែរជាដូចបិសាច Zombie យ៉ាងគួរឲ្យខ្លាច និងទទួលបានការរិះគន់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  នាង Sahar Tabar
  នាង Sahar Tabar

បើទោះបីជាយ៉ាងនេះក្តី រឿងរ៉ាវមួយនេះ ក៏ត្រូវបានលាតត្រដាង បន្ទាប់ពីរូបនាងបានចេញមុខបកស្រាយការពិតថា នាងពុំបានវះកាត់កែសម្ផស្សរាប់សិបលើកនោះឡើយ។ ពោលគឺនាង គ្រាន់តែធ្វើច្រមុះបន្តិច ចាក់បំពេញបបូរមាត់ និងបូមខ្លាញ់ខ្លះចេញពីក្នុងខ្លួនតែប៉ុណ្ណោះ។ ហើយចំណែក រូបភាពជាច្រើន ដែលនាងតែងបង្ហោះនៅលើបណ្តាញសង្គមកន្លងមក ស្ថិតក្នុងសភាពស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង ទម្រង់មុខដូច អ្នកនាង Angelina Jolie និងដូចបិសាច Zombie នោះ តាមការពិតទៅ គ្រាន់តែជារូបភាពកែច្នៃ កាត់តតាមរយៈកម្មវិធី Photoshop តែប៉ុណ្ណោះ។

  នាង Sahar Tabar
  នាង Sahar Tabar

ដោយឡែក បន្ទាប់ពីស្ងប់ស្ងាត់អស់មូយរយៈធំ ស្រាប់តែកាលពីថ្មីៗនេះ ស្រីស្រស់ នាង Sahar Tabar អាយុ ២២ឆ្នាំរូបនេះ ក៏កំពុងតែកើតមានរឿងអាស្រូវជាថ្មី រហូតត្រូវបានចាប់ឃាត់ខ្លួន ជុំវិញនឹងការចោទប្រកាន់នូវកំហុសឆ្គងមួយចំនួន។

  នាង Sahar Tabar
  នាង Sahar Tabar

ជាក់ស្ដែង បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នាង Sahar Tabar ត្រូវបានចាប់ខ្លួន ដោយស្ថិតក្រោមការចោទប្រកាន់រួមមាន ការប្រមាថមើលងាយ ញុះញង់ឲ្យមានអំពើហិង្សា រកប្រាក់ចំណូលតាមរយៈមធ្យោបាយមិនសមរម្យ និងលើកទឹកចិត្តយុវជនឲ្យប្រព្រឹត្តអំពើពុករលួយ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ អំពីការបង្ហោះរូបភាព ក៏ដូចជាវីដេអូមួយចំនួន នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់នាង ដែលបង្ហាញពីភាពអវិជ្ជមាន បង្កឲ្យមានភាពប៉ះពាល់ដល់សង្គម។

  នាង Sahar Tabar
  នាង Sahar Tabar

នាង Tabar ត្រូវបានចាប់ឃុំខ្លួន តាមដីការរបស់តុលាការក្រុង Tehran ដែលទាក់ទងទៅនឹង “ឧក្រិដ្ឋកម្មវប្បធម៌ និងអំពើពុករលួយខាងសង្គម និងសីលធម៌” (Cultural Crimes and Social and Moral Corruption) កាលពីសៅរ៍ សប្តាហ៍មុននេះ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ប្រភពពុំបានទម្លាយឲ្យដឹងទេថា Sahar Tabar នាងត្រូវបានតុលាការសម្រេចដាក់ទោសនូវរយៈពេលប៉ុន្មាននោះឡើយ។

  នាង Sahar Tabar
  នាង Sahar Tabar

គួរឲ្យដឹងបន្ថែមថា អ៊ីនស្តាក្រាម (Instagram) គឺជាបណ្តាញសង្គមដ៏ធំសំខាន់តែមួយគត់ ដែលត្រូវបានដាក់ឲ្យដំណើរការបាននៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏ស្ថិតនៅក្រោមការប្រើប្រាស់យ៉ាងតឹងរ៉ឹងមួយផងដែរ។ ខណៈឯបណ្តាញសង្គមហ្វេសប៊ុក (Facebook) ធីនធឺ (Twitter) និង តេឡេក្រាម (Telegram messenger) គឺត្រូវបានហាមឃាត់ជាផ្លូវការ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  ជេលីណា និងនាង Tabar
  ជេលីណា និងនាង Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
  នាង Sahar Tabar
វីដេអូ
វីដេអូ

ចុចអានអត្តបទចាស់៖ នារីដែលល្បីថា វះកាត់កែសម្ផស្ស ៥០ដង ឲ្យដូចតារាហូលីវូដល្បី អេនជេលីណា ជូលី ទីបំផុតលាតត្រដាងការពិត ជាមួយនឹងមុខមាត់ថ្មីប្លែក យ៉ាងភ្ញាក់ផ្អើល!

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T