ល្អណាស់ថ្នាលស៊ីហ្គេម ២០២៣ ម្នាក់នេះ!! រិន្ទ ដេវីត ផ្ដួលដៃគូឲ្យអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី១ (មានវីដេអូ)

//s4.kh1.co/6d/6d2e66da7ad3e61f794f536fa236dbc0ffc83690.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ កីឡាករមកពីមជ្ឈមណ្ឌលក្រសួងមហាផ្ទៃ រិន្ទ ដេវីត បានប្រកួតឈ្នះកីឡាករមកពីខេត្តត្បូងឃ្មុំ សុង ប៊ុនរ៉ុង ដោយផ្ដួលឲ្យ ប៊ុនរ៉ុង សន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ ចាប់ផ្ដើមក្នុងទឹកទី១ភ្លាម ដេវីត បានសម្រុកខ្លាំងទៅលើ ប៊ុនរ៉ុង តាមរយៈការទាត់ ម៉ាត់ និងប្រើជង្គង់ ធ្វើឲ្យ ប៊ុនរ៉ុង រាប់ម្ដង មុននឹងលោកអាជ្ញាកណ្ដាល រៀម កុសល សម្រេចចិត្តបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១នោះតែម្ដង។

គួរឲ្យដឹងដែរថា រិន្ទ ដេវីត គឺជាថ្នាលយុវជនជម្រើសជាតិគុនខ្មែរ ដើម្បីត្រៀមការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៏ឆ្នាំ២០២៣ (SEAGAMES 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

រិន្ទ ដេវីត
រិន្ទ ដេវីត

ចង់ឃើញថា រិន្ទ ដេវីត ផ្ដួលដៃគូឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី១យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T