ស៊ុំ សុម៉ាលី លេចមុខក្នុងសិល្បៈជាថ្មី ស្អាតប្លែកជាងមុនដាច់

//s4.kh1.co/35/359077b09133f8af710ee0d0a48690ef2a38dc7d.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង ស៊ុំ សុម៉ាលី ដែលជាតារាសម្ដែងស្រី ដ៏ពេញនិយមមួយរូប កាលពីប៉ុន្មានឆ្នាំមុន ដោយភាគច្រើនតារារូបនេះ តែងមានការសម្ដែងក្នុង ខ្សែភាពយន្តនានា ព្រមទាំងវីដេអូចម្រៀងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ស្រាប់តែសុខៗ ស៊ុំ សុម៉ាលី បានលាឈប់ពី វិស័យសិល្បៈមួយរយៈធំ ដោយត្រូវរៀបការជាមួយស្វាមី និងមើលថែកូនស្រី ជាទីស្រលាញ់ថែមផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីសាច់សខ្ចី​រូបនេះ បានបង្ហាញវត្តមានក្នុងសកម្មភាពសិល្បៈសារជាថ្មី អមជាមួយនឹងតារាផ្សេងៗទៀត។ បន្ថែមពីនេះដែរ ស៊ុំ សុម៉ាលី បានធ្វើឲ្យអ្នករាល់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបសម្រស់ មុខមាត់ស្រស់ស្អាត ថែមទាំងមានស្ទាយ៍លេងខ្លួន បានកាលីបទាន់សម័យ ខុសពីពេលមុន ដាច់តែម្ដង។

ដោយឡែក គ្រាន់តែជ្រាបអំពី ការវិលត្រឡប់មកវិញម្ដងទៀត ក្នុងវិស័យសិល្បៈរបស់ ស៊ុំ សុម៉ាលី ភ្លាមធ្វើឲ្យហ្វេនៗទាំងអស់ ទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ ចំពោះសា្នដៃសម្ដែង របស់អ្នកម្ដាយកូនមួយរូបនេះជាថ្មី៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី និងកូនស្រី
ស៊ុំ សុម៉ាលី និងកូនស្រី
ស៊ុំ សុម៉ាលី ពេលវិលត្រលប់ក្នុង សិល្បៈសារជាថ្មី
ស៊ុំ សុម៉ាលី ពេលវិលត្រលប់ក្នុង សិល្បៈសារជាថ្មី
ស៊ុំ សុម៉ាលី ពេលវិលត្រលប់ក្នុង សិល្បៈជាថ្មី
ស៊ុំ សុម៉ាលី ពេលវិលត្រលប់ក្នុង សិល្បៈជាថ្មី
ស៊ុំ សុម៉ាលី និងមិត្តៗរួមសិល្បៈ
ស៊ុំ សុម៉ាលី និងមិត្តៗរួមសិល្បៈ
ស៊ុំ សុម៉ាលី និងមិត្តៗរួមសិល្បៈ
ស៊ុំ សុម៉ាលី និងមិត្តៗរួមសិល្បៈ
ស៊ុំ សុម៉ាលី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T