ចង់បានអំពូលភ្លើងល្អ ហើយស៊ីភ្លើងតិចមែនទេ? អំពូលភ្លើងល្បីលំដាប់ពិភពលោក បានមកដល់កម្ពុជាហើយ!

//s5.kh1.co/aa/aaabde01f4ae5ab9c8e24a682ffa489167b7185b.jpg
សង្គម

 ០៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អំពូល​ភ្លើង​ម៉ាក ហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ ដោយ​មាន​ក្រុមហ៊ុន​ មីងវួយគ្រុប ជា​អ្នក​ទទួល​បាន​សិទ្ធិ​ចែកចាយ​ពី​ក្រុមហ៊ុនមេ Signify។ ការ​នាំចូល​អំពូល​ភ្លើង​ម៉ាក​ល្បី​នេះ គឺជា​ការ​នាំយក​នូវ​ដំណោះស្រាយ​នៃ​បច្ចេកវិទ្យា​ភ្លើង​បំភ្លឺ​ចុងក្រោយឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជា​អ្នកចែកចាយ​ប្រចាំ​កម្ពុជា មីងវួយគ្រុប នឹង​ជួយ​ជ្រោមជ្រែង​អតិថិជន​របស់ខ្លួន ដែល​ជា​តំណាង​ចែកចាយ​បន្ត ឲ្យ​ទទួល​បាន​នូវ​បទពិសោធន៍នៃ​បច្ចេកវិទ្យា​ ភាព​ជាក់លាក់ និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ នៃ​ការ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​ភ្លើងបំភ្លឺ ព្រម​ទាំង​ទទួល​បាន​នូវ​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ ទៅ​លើ​ផលិតផល​ដែល​សមស្រប​សម្រាប់​តម្រូវការ​របស់​ពួកគេ។

លើស​ពីនេះ​ទៅទៀត ការ​ផ្ដល់​ជូន​នូវ​ភ្លើង​បំភ្លឺ​ជា​ច្រើន​យ៉ាង​ និង​ទូលំទូលាយ​ពី ​ហ្វីលីព ក៏ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​គ្រប់ជាន់ថ្នាក់​ផងដែរ។

អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ

លោក Ninov Akbar អ្នកគ្រប់គ្រងទូទៅនៃ មីងវួយគ្រុប បានមានប្រសាសន៍ថា៖

«រាជធានី​ភ្នំពេញ នឹងទទួលបានអត្ថប្រយោជន៍​ពីការ​ច្នៃប្រឌិត​នៃ​អំពូល LED ដែល​នឹង​ជួយ​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ តាមរយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ (ការ​សន្សំ​សំចៃ​ថាមពល) ដោយ​ចាប់​ផ្ដើម​ពី​ការ​សន្សំ​សំចៃ​អគ្គិសនី​បំភ្លឺ​តាមផ្ទះ តាម​ក្រុមហ៊ុនអាជីវកម្ម​ផ្សេងៗ និង​ទីក្រុង​យើង​ទាំងមូល»។

លោក Ninov Akbar អ្នកគ្រប់គ្រងទូទៅនៃមីងវួយគ្រុប
លោក Ninov Akbar អ្នកគ្រប់គ្រងទូទៅនៃមីងវួយគ្រុប

ចំណែកលោក Vay ដែលជានាយកប្រតិបត្តិក្រុមហ៊ុន មីងវួយគ្រុប ក៏បានមានប្រសាសន៍ដែរថា៖ 

«យើង​ពិតជា​មាន​មោទនភាព​ ក្នុង​ការ​ធ្វើការ​រួមគ្នាជាមួយក្រុមហ៊ុន Signity និង​ធ្វើការ​ចែកចាយ​ ដែល​មាន​ការ​អនុញ្ញាតិ​ជា​ផ្លូវការ​ប្រចាំ​កម្ពុជា»។

លោក Vay ដែលជានាយកប្រតិបត្តិក្រុមហ៊ុនមីងវួយគ្រុប
លោក Vay ដែលជានាយកប្រតិបត្តិក្រុមហ៊ុនមីងវួយគ្រុប
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ

សូមបញ្ជាក់ថា អំពូលភ្លើង Philips បាន​ផ្ដល់ភាព​ងាយស្រួល​ដល់អតិថិជន ដោយ​សារ​ការ​គោរព​តាម​ក្ខណៈ​វិនិច្ឆ័យ Eye-comfort ដែល​ធានាឲ្យ​មាន​ពន្លឺ​ល្អ តែ​មិន​ប៉ះពាល់​ដល់​ភ្នែក​អ្នកប្រើប្រាស់​នោះទេ។

អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ
អំពូល​ភ្លើង​ម៉ាកហ្វីលីព (Philips Lighting) បាន​មក​ដល់​ទីផ្សារ​កម្ពុជាហើយ

ចាប់​ពី​ពេល​នេះ​តទៅ ម្ចាស់​គេហដ្ឋាន អ្នក​រចនា Interior designers អ្នកចូលចិត្ត​កែលម្អ គេហដ្ឋាន និងអ្នកគ្រប់គ្រង​គំរោង អាច​រីករាយ​នឹង​បទពិសោធន៍​ទិញទំនិញ​តាម​ច្រកចេញចូល​តែមួយ រួមទាំង​ការ​ពិគ្រោះ​យោបល់​ឥតគិតថ្លៃជាមួយអ្នកជំនាញ​ខាង​ភ្លើង​បំភ្លឺថែមទៀតផង។

សេវាកម្មនេះអាច​រក​បាន​ពី ហាង​ពន្លឺ​ហ្វីលីពរបស់​មីងវួយគ្រុប ដែល​មាន​ទីតាំង​នៅផ្ទះលេខ G05/G06 មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនង​តាមលេខ​ទូរស័ព្ទ 093 482 777៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T