កូន​ប្រុសលើកដៃប្រហារជីវិតម្តាយ ព្រោះតែ​ខឹងរឿងបែបនេះ

//s4.kh1.co/00/00aaf37463fc1a954f688906580eb2280088aa15.jpg
សង្គម

 ០៨-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ជា​កូន​ខឹង​ម្តាយ​ស្តីបន្ទោស ហើយ​បាន​ទាញ​ចបកាប់​វាយ​និង​កាប់​ម្តាយ បណ្តាល​ឱ្យ​ស្លាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោមផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេ​ត្ក​កំពង់ធំ​។

ជនសង្ស័យ​ជា​កូន​ខាងលើ​ឈ្មោះ សឿ​ន យឿ​ន ហៅ​ក្រៅ​(​ឌឿ​ន​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ម្តាយ​ដែល​ស្លាប់​ឈ្មោះ ក្ដុល អាង អាយុ​៥៤​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក ព្រមទាំង​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន និង​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះជា​ម្តាយ រក​ឃើញ​ថា នៅ​លើ​ផ្ទៃមុខ​សព​មាន​ស្នាម​របួស​ផុង​លលា​ដ៏​ក្បាល និង​ចំ​ផ្ទៃ​ថ្ងាស​ខាង​មុខ ព្រមទាំង​បាក់ឆ្អឹង​កំភួនដៃ​ខាងឆ្វេង ។

យោង​តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជនសង្ស័យ​ធ្លាប់​បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​កាលពី​ពេល​កន្លង​មក លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ប្រៀប​បាន​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ មិន​មាន​ទំនាក់ទំនង​ល្អ​នឹង​អ្នក​ភូមិ​ឡើយ ។

លោក​អធិការ​នគរបាល​ក្រុង​ស្ទឹង​សែង បាន​បន្ត​ថា សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​ដែរ តែ​មិន​មាន​សារធាតុ​ញៀន​នោះ​ទេ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​ម្តាយ គឺ​ដោយសារ​តែ​ខឹង​នឹង​ម្តាយ​ជេរ និង​ស្តីបន្ទោស​ខ្លួន ទើប​ធ្វើ​ឲ្យ​ខ្លួន​ទប់​កំហឹង​មិន​បាន នៅ​ពេល​ដែល​ម្តាយ​កំពុង​តែ​ដេក​នៅ​លើ​អង្រឹង​ក្រោមផ្ទះ ខ្លួន​ក៏​បាន​យក​ចបកាប់​មក​វាយ​និង​កាប់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​កូន​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ស្ត្រី​ជា​ម្តាយ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

https://s6.kh1.co/__image/w=650,h=379,q=100/21/2103406ee246eaa885906a23832e9e3cfae11a0c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a3/a34025949c0ddf6baa166ac735b9c2cdf278b3f8.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3c/3cafc8b53b14b6ca44b60a7c08aad732675505e6.jpg
https://s6.kh1.co/__image/w=650,h=379,q=100/87/8768f5d3d16a29fbe6a9e1f9109531f343fe057a.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a5/a5cb27c7ed02d9302b400c668e142b2fd22866d9.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0d/0d434126af07a8e5e69b8eb159c70df030c6fdd2.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T