កីឡាករឆ្នើមម្នាក់ឆ្អែតចិត្ត និងចង់ចាកចេញពី R.Madrid ក្រោយគ្មានឈ្មោះក្នុងបញ្ជី Champions League

//s4.kh1.co/33/33f0df66b3d924d310b327d8f3a85df47e3b547a.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Gareth Bale ចង់ចាកចេញពី Real Madrid បន្ទាប់ពីមិនសប្បាយចិត្តដែលគ្មានឈ្មោះក្នុងបញ្ជី Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gareth Bale 
Gareth Bale 

ប្រភពពីកាសែតអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះបានឆ្អែតឆ្អន់គ្រប់គ្រាន់ជាមួយ Real Madrid និងចង់ចាកចេញនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅក្រោយ។ Bale មិនសប្បាយចិត្តខ្លាំងបន្ទាប់ពីមិនមានឈ្មោះក្នុងបញ្ជីរបស់ក្លិបយក្សអេស្ប៉ាញ លេងទល់នឹង Club Brugge កាលពីសប្ដាហ៍មុន។

បើទោះបីជាមិនមានឈ្មោះពិតមែន ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិវេលរូបនេះក៏បានទៅចូលរួមទស្សនាការប្រកួតនោះដែរ ប៉ុន្តែគេបានទៅដល់យឺត ៤នាទីមុនការប្រកួតនៅ Bernabeu ចាប់ផ្ដើម។

Bale ទៅទស្សនាការប្រកួតរវាង Real Madrid និង Club Brugge
Bale ទៅទស្សនាការប្រកួតរវាង Real Madrid និង Club Brugge

គួររំលឹកដែរថា កាលពីថ្ងៃអង្គារ៍សប្ដាហ៍មុនក្រុមរបស់លោក Zidane បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយ Club Brugge ក្នុងការប្រកួតជុំទីពីរវគ្គជម្រុះតាមពូល Champions League ក្រោយស្មើគ្នា ១-១៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T