រំភើបជំនួស! សិទ្ធី នីកា ថតរូបជួបជុំគ្រួសារ មើលទៅមានក្ដីសុខណាស់

//s6.kh1.co/ee/eea9838df7fd7fd8e56fa2977a1d4f2e890efac7.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាប់ហើយថា ស្ងាត់ៗស្រាប់តែ តារាសម្ដែងស្រីវ័យក្មេង សិទ្ធី​ នីកា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈរូបថតជាច្រើនសន្លឹកបង្ហាញថា នាងកំពុងតែពរពោះកូនក្នុងផ្ទៃ ជាមួយស្វាមី ដែលជាសែរាជវង្សទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាងតែងតែបង្ហាញពី ជីវិតស្នេហាដ៏ផ្អែមល្ហែម ជាមួយស្វាមី ហើយត្រូវបានម្ចាស់បេះដូង ចេះយល់ចិត្តថ្នាក់ថ្នម មិនឲ្យមានការទាស់ចិត្តអ្វីនោះទេ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ សិទ្ធី នីកា​ បានធ្វើឲ្យអ្នករាល់គ្នា ច្រណែននឹងស្នេហាដ៏ស្អិតរមួតរបស់នាងជាថ្មី ដោយសារតែរូបថតជុំគ្នា ជាលក្ខណៈគ្រួសារជាច្រើនសន្លឹក អមដោយស្នាមញញឹម និងមើលទៅពោរពេញដោយ ក្ដីសុខសុភមង្គលតែម្ដង។

បន្ថែមពីនេះដែរ គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនោះហើយ មានមហាជនជាច្រើន សរសើរពីសម្រស់ដ៏ស្រស់ស្អាត មិនប្រែប្រួលរបស់នាង ថែមទាំងមានអ្នកខ្លះទៀត បញ្ចេញមតិប្រាថ្នា ចង់បានជីវិតគ្រួសារ ដូចជាតារាស្រីរូបនេះ ថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា កំពុងពរពោះ
សិទ្ធី នីកា កំពុងពរពោះ
សិទ្ធី នីកា និងម្ចាស់ចិត្ត
សិទ្ធី នីកា និងម្ចាស់ចិត្ត
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
រូបថតជាលក្ខណៈគ្រួសាររបស់ សិទ្ធី នីកា
សិទ្ធី នីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ១៣ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T