ហួសចិត្ត! ឡានបើកទៅបុកទំលុះចំហៀងផ្ទះ បែរជានាំគ្នាអង្គុយលេងបៀរធ្វើព្រងើយ (មានវីដេអូ)

//s6.kh1.co/ec/ec77391deab892f8377d54c5550100113f834f1b.png
សង្គម

 ០៨-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ មានរថយន្ដមួយគ្រឿងបានបើកទៅបុកទំលុះចំហៀងផ្ទះ បែរជាមនុស្សដែលនៅក្នុងផ្ទះនាំគ្នាអង្គុយលេងបៀរធ្វើព្រងើយទៅវិញ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាក BMW បានបើកទៅបុកទំលុះចំហៀងជញ្ចាំងផ្ទះរបស់ប្រជាជនម្នាក់ ដែលបណ្ដាលឲ្យខូចខាតផ្នែកផ្ទះបាយ។ ប៉ុន្ដែមិនបានបង្កគ្រោះថ្នាក់ទៅដល់មនុស្សដែលនៅក្នុងផ្ទះនោះឡើយ។

យោងតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Weibo បង្ហាញឲ្យឃើញថា ក្រោយពីរថយន្ដនោះបានបើកទៅបុករួចមក មនុស្សជាច្រើនដែលនៅក្នុងផ្ទះ កំពុងអង្គុយលេងបៀរធ្វើព្រងើយ និងមិនចាប់អារម្មណ៍អ្វីទាំងអស់។

បុរសវ័យចំណាស់ម្នាក់បាននិយាយថា៖

«ខ្ញុំមិនចាប់អារម្មណ៍ទៅលើអ្វីដែលបានកើតឡើងនោះទេ។»

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេមិនដឹងច្បាស់ទេថា មូលហេតុនៃការបុកនេះបណ្ដាលមកពីអ្វី និងក្រោយពីកើតហេតុរួច ម្ចាស់ផ្ទះនឹងដោះស្រាយជាមួយម្ចាស់រថយន្ដបែបណានោះទេ។

ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើនបានសម្ដែងនូវការហួសចិត្តនិងអស់សំណើចយ៉ាងខ្លាំងចំពោះសកម្មភាពលេងបៀររបស់ពួកគេផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T