រាជធានីភ្នំពេញ ៖ នាយពែកមី និងនាងខ្ញុង តារាកំប្លែងដ៏ល្បីល្បាញ ដែលធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច ខណៈដែលបានស្តាប់នូវពាក្យពេចន៍ ដ៏សំបូរបែបរបស់ពួកគេ ពេលនេះតារាកំប្លែង ទាំង២ដួងបានដឹកដៃគ្នា បោះជំហានចូលប្រឡូក ក្នុងអាជីពថ្មីមួយបន្ថែមទៀត គឺជាតារាចម្រៀង ។

នាយពែកមី បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ជាការពិតពេលនេះនាយ បានចូលទៅច្រៀងនៅផលិតកម្មថោនពិតមែន ហើយបទចម្រៀងរបស់នាយ ចេញបានមួយវ៉ុលហើយ មានប្រហែលជា៦បទភាគច្រើនជាបទរាំវង់ និងកន្ទ្រឹម ដោយបានច្រៀងចាប់ដៃគូជាមួយលោកសុគន្ធ ថេរ៉ាយុទ្ធ និងកញ្ញាមាស សុខសោភា ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង