កំពូលស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា៦គ្រាប់ អាចធ្វើការថតរូបភាពកាន់តែអស្ចារ្យលើសពីដែនកំណត់!

//s6.kh1.co/28/2825f521bf8632d1af2ffadaeddcda6a8bc12e43.jpg
បច្ចេកវិទ្យា

 ០៧-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នៅថ្ងៃនេះទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់តម្លៃ ​$449។ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាសរុបចំនួន ៦ គ្រាប់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែអស្ចារ្យលើសពីព្រំដែនកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនស៊េរីថ្មី V17 Pro
ស្មាតហ្វូនស៊េរីថ្មី V17 Pro

សម្រាប់កាមេរ៉ានេះរួមមានកាមេរ៉ាខាងមុខទំហំ 32MP Dual Elevating Front ដែលមានការ upgrade កាន់តែអស្ចារ្យទៅកាន់កាមេរ៉ា iconic Elevating Front Camera ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO នេះ។ ស្មាតហ្វូន V17 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនដូចជាអេក្រង់ Super AMOLED Ultra FullView™ Display កាមេរ៉ាគោលខាងក្រោយដែលមានទំហំ 48MP AI Quad Camera ដែលបង្ហាញនូវរូបភាពដ៏អស្ចារ្យដែលគ្មានគូប្រៀបសម្រាប់យុវវ័យសម័យថ្មីនេះ។

កម្មវិធី ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro
កម្មវិធី ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro

នៅក្នុងការបង្កើតនូវស្មាតហ្វូន V17 Pro នេះគឺបង្ហាញអំពីលក្ខណៈពិសេសដ៏ខ្លាំងក្លានៃភាពច្នៃប្រឌិតដែលគ្មានគូប្រៀបថែមទៀត។ ស្មាតហ្វូនស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាពដែលអស្ចារ្យជាងអ្វីដែលពួកគេបានរំពឹងទុក ស្មាតហ្វូន V17 Pro នេះនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃទៅកាន់អ្នកដែរនិយមទៅលើស្មាតហ្វូន។

កាមេរ៉ាខាងមុខ​ 32MP Dual Elevating Front Camera ដែលធ្វើឱ្យការថតរូបភាព Selfies អស្ចារ្យគ្មានគូប្រៀបនោះទេ

កាមេរ៉ាខាងមុខ Vivo Front Camera នេះនឹងនាំយកនូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យថែមទៀតក្នុងការប្រើប្រាស់។ សម្រាប់កាមេរ៉ាខាងមុខដ៏ប្រណិតមានការឌីស្សាញយ៉ាងល្អគ្មានគូប្រៀបដើម្បីអោយអ្នកប្រើប្រាស់ទទួលបានរូបភាពស្រស់ស្អាតដ៏ល្អបំផុត។ កាមេរ៉ា 32MP Front Camera និង 8MP Super Wide-Angle Selfie របស់ស្មាតហ្វូន V17 Pro ធ្វើការធានាទៅលើភាពលម្អិតកាន់តែស្រស់ស្អាតសម្រាប់ការថតរូបភាព Selfies ច្បាស់ស្រស់ស្អាតពេញចិត្តអ្នកប្រើប្រាស់តែម្តង។ កាមេរ៉ា 8MP Super Wide-Angle Selfie នេះអាចធ្វើការថតរូបភាព Wide angles បានដល់ទៅ 105-degrees ដែលនាំយកនូវភាពរីករាយ និងការថតរូបភាពជាក្រុមកាន់តែសម្បូរបែបថែមទៀត។

ដើម្បីធ្វើការដោះស្រាយទៅលើបញ្ហានៃការថតរូបភាព night-time selfies ដ៏ល្អឥតខ្ចោះនោះ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះមានភ្ជាប់ជាមួយនឹងមុខងារSelfie Softlight ដែលធ្វើការពង្រឹងទៅលើពន្លឺនៃការថតពេលងងឹត និងបច្ចេកវិទ្យា Super Night Selfie ផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ថែមទៀតសម្រាប់ធ្វើការថតរូបភាព multiple frames ដ៏ស្រស់ស្អាតអស្ចារ្យនៅក្នុងការចុច Click តែម្តងប៉ុណ្ណោះ។

កាមេរ៉ា 48MP AI Quad Camera ផ្តល់នូវការថតរូបភាពដ៏អស្ចារ្យ

អ្នកអាចធ្វើការថតរូបភាពកាន់តែអស្ចារ្យលើសពីដែនកំណត់របស់អ្នកជាមួយនឹងកាមេរ៉ា 48MP 6P Main Camera ។ ជាមួយនឹងការបញ្ចូលនូវ AI algorithms វានាំយកនូវបទពិសោធន៍ថ្មីនៃការថតរូបភាពដ៏អស្ចារ្យក្នុងការថតរូបភាពបានច្បាស់បំផុត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា Super Wide-Angle Camera ដែលធ្វើការពង្រីកទៅលើការថតរូបភាព Landscape បានកាន់តែឆ្ងាយស្រស់ស្អាត។ ដើម្បីឱ្យការថតរូបភាពកាន់តែអស្ចារ្យនោះ ស្មាតហ្វូន V17 Pro នេះភ្ជាប់ជាមួយនឹងមុខងារដ៏អស្ចារ្យចំនួន ២ គឺ “Pose Master” និង “Super Night Mode” សម្រាប់ធ្វើការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាពនៅពេលយប់ថែមទៀត។

កម្មវិធី ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro
កម្មវិធី ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro

បទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់ដោយគ្មានការរំខាន

អ្នកប្រើប្រាស់ជាច្រើននឹងរីករាយជាមួយនឹងបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ទំហំ 6.44-inch Super AMOLED Ultra FullView™ Display ដែលមានកម្រិត Ratio ដល់ទៅ 20:9 និង screen-to-body ratio ដល់ទៅ 91.65%។ អេក្រង់នេះមានការឌីស្សាញដែលភ្ជាប់ជាមួយនឹងការលាក់នូវ Dual Elevating Front Camera, earpiece, light និង proximity sensors ស្ថិតនៅក្នុងតួខ្លួនរបស់ស្មាតហ្វូននេះតែម្តង។ វាអាចធ្វើការបង្កើតនូវការទស្សនាកាន់តែអស្ចារ្យមួយកម្រិតថែមទៀត។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (In-Display Fingerprint Scanning Technology) ឈានមុខគេថែមទៀតផងដែលធ្វើអោយអ្នកប្រើប្រាស់អាចដោះសោរស្មាតហ្វូននេះបានលឿន និងងាយស្រួលបំផុត។

កម្លាំងម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ដំណើរការរលូនគ្រប់ពេលវេលា

ស្មាតហ្វូន V17 Pro នេះគឺឌីស្សាញឡើងសម្រាប់អ្នកលេងហ្គេមជាច្រើន។ វាមានភ្ជាប់ជាមួយនឹង Game Mode ដែលធ្វើឱ្យការលេងហ្គេមគឺរលូនអស្ចារ្យបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Multi-Turbo acceleration technology ក្នុងការពង្រឹងទៅលើប្រព័ន្ធនេះអោយដំណើរការយ៉ាងរលូនថែមទៀត វាពិតជាផ្តល់នូវអារម្មណ៍រីករាយ និងអស្ចារ្យបំផុតក្នុងការលេងហ្គេម។

ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀតដូចជា Game Center ដែលធ្វើការឆែកមើលទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះនិង “Voice Changer” ថែមទៀតផង។ ស្មាតហ្វូន V17 Pro នេះទ្រទ្រង់ទៅលើបន្ទះឈីប Qualcomm Snapdragon 675 AIE processor ជាមួយនឹង 8GB RAM + 128GB ROM ដែលធានាក្នុងការផ្ទុកកម្មវិធី និងទិន្នន័យកាន់តែសម្បូរបែប។ វាមានថាមពលថ្មដែលមានទំហំ 4100mAh និងបច្ចេកវិទ្យា Dual-Engine Fast Charging Technology ដែលធ្វើអោយការបញ្ចូលថាមពលថ្មបានលឿន និងសុវត្ថិភាពថែមទៀត។ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ Knight Black និង Crystal White៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T