ពុទ្ធោ! គ្រាន់តែសិស្សមករៀនយឺតសោះ គ្រូដាក់ពិន័យឲ្យរត់២០ជុំទាំងកណ្ដាលថ្ងៃចែស បណ្ដាលឲ្យខ្យល់គរស្លាប់

//s6.kh1.co/ba/ba1d754078a5b2aeeb16253a45687354e762ba77.jpg
សង្គម

 ០៧-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ថ្មីៗកន្លងទៅនេះ ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ រស់នៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ ក្រោយពីគ្រូបានដាក់ពិន័យឲ្យរត់២០ជុំក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ដោយសារមករៀនយឺត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ សិស្សប្រុសឈ្មោះថា Fanly បានមកសាលាយឺតចំនួន២៥នាទី។ គ្រូបានដាក់ពិន័យឲ្យរត់ចំនួន២០ជុំ នៅក្រោមកម្ដៅថ្ងៃ។ Fanly រត់បានចំនួនពីរជុំ ក៏ចាប់ផ្ដើមវិលមុខ បន្ទាប់មកគេបានសុំគ្រូសម្រាកមួយភ្លេតសិន ប៉ុន្ដែគ្រូបដិសេធ។ ខណៈពេលកំពុងទទួលពិន័យដ៏មិនសមហេតុផលមួយនេះ Fanly ហត់នឿយយ៉ាងខ្លាំង បណ្ដាលឲ្យខ្យល់គរដួលទៅលើដីបាត់ទៅ។ Fanly ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្ដែវេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះជីវិតបានឡើយ។

អ្នកស្រី Julin ជាម្ដាយរបស់ក្មេងប្រុសបានឲ្យដឹងថា គាត់មិនអាចទទួលយកនូវការស្លាប់របស់កូនប្រុសបានទេ។ កូនប្រុសរបស់គាត់មិនដែលមានអាការខ្យល់គរបែបនេះពីមុនទេ។

ចំពោះលទ្ធផលកោសល្យវិច័យនៃការស្លាប់មិនទាន់ចេញនោះទេ ប៉ុន្ដែត្រូវបានគេសង្ស័យថា ទាក់ទងទៅនឹងការបង្ខំឱ្យទទួលពិន័យ នៅក្រោមអាកាសធាតុដ៏ក្ដៅ។

យ៉ាងណាមិញ ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារក្មេងប្រុសនោះកំពុងទាមទាររកយុត្តិធម៌ និងកំពុងដាក់ពាក្យបណ្ដឹងទៅកាន់ខាងសាលាផងដែរ៕

ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T