ទៀតហើយ! ដុំសក់ទម្ងន់ ២គីឡូក្រាម ត្រូវបានវះកាត់យកចេញដោយជោគជ័យ ក្រោយក្មេងស្រីជំទង់ម្នាក់ កើតជំងឺចម្លែកញៀនហូបវា (មានវីដេអូ)

//s6.kh1.co/eb/eb063cf4d3fd960f5d3d7616f38893cdbcfc1c3c.jpg
សង្គម

 ០៧-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រុស្ស៊ី៖ ក្មេងស្រីវ័យជំទង់ជនជាតិរុស្ស៊ីម្នាក់ កើតមានជំងឺចម្លែកម្យ៉ាង ញៀនហូបសក់ខ្លួនឯង រហូតបណ្តាលឲ្យស្ទះកកកុញពេញក្នុងក្រពះ និងបង្កការឈឺចាប់ធ្ងន់ធ្ងរ ក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីសុំជំនួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=615,h=308,q=100/cf/cf18865ca9639255a91487ee88f2831222c91a73.jpg

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីជំទង់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានអាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Ulan-Ude ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីនាងមានអាការដែលមិនអាចទ្រាំទ្របាន ឈឺចុកចាប់ក្នុងពោះ និងក្អួតចង្អោរ។

យ៉ាងណាមិញ ក្រោយធ្វើការពិនិត្យក្រុមគ្រូពេទ្យបានរកឃើញ អង្គធាតុរឹងមិនរលាយបានប្រមូលផ្តុំនៅក្នុងក្រពះរបស់នាង។ ពោលនោះគឺជា សក់ ដែលសឹងតែពាសពេញនៅក្នុងក្រពះតែម្តង ដែលជាមូលហេតុបណ្តាលឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងបែបនេះ និងថែមទាំងមានដំបៅនៅក្នុងពោះវៀនថែមទៀតផង។  

ក្រុមគ្រូពេទ្យវះកាត់យកដុំសក់ចេញ
ក្រុមគ្រូពេទ្យវះកាត់យកដុំសក់ចេញ

ក្រោយធ្វើការពិនិត្យ និងបានដឹងពីស្ថានភាពរបស់អ្នកជំងឺវ័យក្មេងរូបនេះ ក្រុមគ្រូពេទ្យក៏បានប្រញាប់ប្រញាល់នៅក្នុងការវះកាត់ យកដុំសក់នោះចេញពីក្រពះរបស់នាង ដើម្បីសង្គ្រោះជីវិត។

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Bator Dondokov បានមានប្រសាសន៍ថា៖

«រឿងទៅជាបែបនេះ ក៏ព្រោះតែនាងមានទម្លាប់អាក្រក់នៃការទំពាហូបសក់ខ្លួនឯង។ ក្រុមមនុស្សដែលប្រឈមមុខខ្លាំងនូវជំងឺប្រភេទនេះ គឺក្មេងស្រីតែម្តង» ។

ដុំសក់ដែលត្រូវបានវះកាត់យកចេញនោះ ត្រូវបានគេដឹងថា មានទំហំ ២០អ៊ីញ ឬ ៥០សង់ទីម៉ែត្រ ជាមួយនឹងទម្ងន់រហូតដល់ទៅ ២គីឡូក្រាមឯណោះ។

ជុំវិញនឹងករណីនេះ ម្តាយរបស់ក្មេងស្រីរងគ្រោះវ័យជំទង់ខាងលើនេះ បាននិយាយដែរថា គាត់ពិតជាមិននឹកស្មានថា កូនស្រីរបស់គាត់ទទួលបានការវះកាត់ដ៏អស្ចារ្យបែបនេះនោះទេ។ ហើយមកទល់ឥឡូវនេះ កូនស្រីរបស់គាត់ក៏មានសុខភាពល្អប្រសើរឡើងវិញផងដែរ។

ដុំសក់ដែលត្រូវបានវះកាត់យកចេញ
ដុំសក់ដែលត្រូវបានវះកាត់យកចេញ

គួរឲ្យដឹងផងដែរថា មនុស្សដែលចូលចិត្តហូបសក់ខ្លួនឯងបែបនេះ ត្រូវបានគេនិយាយថា អាចជាមនុស្សដែលមានបញ្ហាផ្នែកបញ្ញាស្មារតី ឬហៅថា មនុស្សវិកលចរិតក៏ថាបាន ខណៈឯភាសាបច្ចេកទេសនៃជំងឺបែបនេះមួយផ្សេងទៀត គេហៅថា «Trichophagia»

ជំងឺប្រភេទនេះ ទាក់ទងទៅនឹងស្ថានភាពទូទៅមួយចំនួន ដែលជំរុញឲ្យមនុស្ស ឬអ្នកជំងឺចូលចិត្តដកសក់ខ្លួនឯងយកមកហូប។

គួរឲ្យដឹងបន្ថែមថា ផលវិបាកនៃជំងឺនេះ វានឹងបណ្តាលឲ្យមានការរលាក ឬដាច់រហែកពោះវៀន ស្រកទម្ងន់ រលាកលំពែង ក៏ដូចជារលាកខ្នែងពោះវៀនជាដើម។ ករណីធ្ងន់ធ្ងរអាចនឹងស្លាប់បាត់បង់ជីវិត ប្រសិនបើពុំបានទទួលការវះកាត់ព្យាបាលទាន់ពេលវេលា៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

WARNING - GRAPHIC CONTENT

វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T