រំជួលចិត្ត! បុរសម្នាក់ទប់ទឹកភ្នែកមិនជាប់ ក្រោយពីមិត្តស្រីធ្វើដំណើរពីឆ្ងាយមកសុំរៀបការដល់កន្លែងធ្វើការ (មានវីដេអូ)

//s5.kh1.co/16/1638625ea51304668f2f4c9f044ee67aeea21bae.jpg
សង្គម

 ០៧-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ នារីម្នាក់ស្រលាញ់មិត្តប្រុសខ្លាំង ដល់ថ្នាក់ធ្វើដំណើរពីឆ្ងាយ ដើម្បីសុំមិត្តប្រុសរៀបការជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹថា លោក Jiang Wei មានការងារជាអ្នកពន្លត់អគ្គិភ័យ ចំណែកមិត្តស្រីរបស់គាត់មានការងារជាគ្រូពេទ្យ។ ពួកគេទាំងពីរគឺរស់នៅក្នុងទីក្រុងខុសគ្នា។ ថ្មីៗកន្លងទៅនេះ មិត្តស្រីរបស់គាត់បានធ្វើការហោះហើរពីទីក្រុង Hefei ទៅកាន់ទីក្រុង Yancheng ដើម្បីរៀបចំការសុំរៀបការដ៏ភ្ញាក់ផ្អើលមួយទៅកាន់គាត់នៅកន្លែងធ្វើការ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា មិត្តរួមការងាររបស់លោក Jiang Wei បានឲ្យគាត់បែរមុខទៅខាងស្ដាំ ភ្លាមនោះធ្វើឲ្យគាត់នឹកស្មានមិនដល់នៅពេលដែលឃើញមិត្តស្រីរបស់គាត់កំពុងស្លៀកឈុតកូនក្រមុំ ដោយដៃកាន់មេក្រូនិយាយថា៖

«អូនគឺជាគ្រូពេទ្យម្នាក់ ចំណែកបងគឺជាអ្នកពន្លត់អគ្គិភ័យ។ ពួកយើងមិនដែលមានពេលវេលាដ៏ល្អជាមួយគ្នាសោះ។ បងគ្មានពេលវេលាធ្វើដំណើរទៅទីក្រុង Hefei ដើម្បីរៀបការជាមួយអូនឡើយ។ ដូច្នេះ ឥឡូវនេះ អូនមកដល់ទីក្រុង Yangcheng ដើម្បីរៀបការជាមួយបងហើយ។ តោះ! ពួកយើងរៀបការថ្ងៃនេះទៅ។ »

ក្រោយពីបានឮពាក្យទាំងនោះរួចមក លោក Jiang Wei រំភើបចិត្តស្រក់ទឹកភ្នែក និងលុតជង្គង់ពីមុខមិត្តស្រី ដោយនិយាយថា៖

«តើអូនព្រមរៀបការជាមួយបងទេ?»

ជាការពិតណាស់ មិត្តស្រីរបស់លោក Jiang Wei បានយល់ព្រមរៀបការភ្លាមៗ។ ចំណែកមនុស្សនៅជុំវិញនោះបាននាំគ្នាអបអរនិងទាញទូរស័ព្ទចេញមក ដើម្បីផ្ដិតយកទិដ្ឋភាពដ៏ផ្អែមល្អែមនេះគ្រប់ៗគ្នា។

យ៉ាងណាមិញ ពួកគេទាំងពីរនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងខែតុលានេះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T