គួរឱ្យសរសេីរ! ពិធីការិនី ម៉ន ថារ័ត្ន មានប្រវត្តិកម្សត់ខ្លាំង មុនក្លាយជាបុគ្គលជោគជ័យ!

//s4.kh1.co/65/6503340326ea82773d23b2305af988c4e6dfce59.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អតីតពិធីការិនី និងបច្ចុប្បន្នជាម្ចាស់ហាងកែសម្ផស្ស EM Beauty center អ្នកនាង ម៉ន ថារ័ត្ន មួយរយៈពេលចុងក្រោយនេះ ត្រូវបានម្ចាស់កម្មវិធីធំៗមួយចំនួន ចាត់តាំងអ្នកនាងឱ្យចូលរួមប្រកួតកម្មវិធីលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ហើយបើនិយាយពីមុខជំនួញរបស់អ្នកនាងក៏កំពុងតែជោគជ័យគួអោយកត់សម្គាល់ រហូតធ្វើឲ្យស្ត្រីជាច្រើនចង់ដឹងថា អ្នកនាងមានគន្លឹះអ្វីខ្លះ ដើម្បីក្លាយជាស្ត្រីជោគជ័យ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីការិនី ម៉ន  ថារ័ត្ន
ពិធីការិនី ម៉ន ថារ័ត្ន

ក្រោយពីមានចម្ងល់ និងសំនួជាច្រើន បានសួរមកលើអ្នកនាងបែបនេះ ត្រូវបានសាមីខ្លួនបង្ហើបពីអាថ៌កំបាំងខ្លះៗថា៖

“នាងខ្ញុំតែងតែធ្វើការ Record ទុកនូវព្រឹត្តការណ៍ផ្សេងៗដែលកើតឡើងក្នុងជីវិត នាងខ្ញុំនៅលើបណ្តាញសង្គម ហើយនាងខ្ញុំតែងតែចង់ចែករំលែកនូវបទពិសោធន៍ក៏ដូចជា ចំនេះដឹងផ្សេងៗដែលនាងខ្ញុំមានជូនដល់បងប្អូនក៏ដូចជា កូនក្រុមនាងខ្ញុំជាច្រើនដែលជាតំណាងចែកចាយ ដើម្បីជាការចូលរួមលើកកម្ពស់ លើកទឹកចិត្ត ជាពិសេសស្រ្តីមេផ្ទះស្រ្តីទន់ខ្សោយ ដើម្បីងើបឈរតតាំងតស៊ូក្នុងជីវិត ឈោងចាប់ក្តីស្រមៃរបស់ខ្លួនរស់នៅក្នុងជីវិត វិជ្ជមាន មានសេដ្ឋកិច្ច មានសេរីភាព”។ 

ពិធីការិនី ម៉ន ថារ័ត្ន
ពិធីការិនី ម៉ន ថារ័ត្ន

នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center រូបស្អាត អ្នកនាង ថារ័ត្ន បានប្រាប់ទៀតថា មូលហេតុដែលអ្នកនាងត្រូវបានជ្រើសតាំងជាតំណាងបេក្ខនារីពីកម្ពុជាទៅ ដើម្បីចូលរួមប្រកួតកម្មវិធីនានាកន្លងមក គឺត្រូវបានឆ្លងកាត់ការប្រកួតប្រជែងថ្នាក់ជាតិយ៉ាងសុក្រឹត និង ស្វិតស្វាញ ហើយកម្មវិធីនោះមានដូចជា៖ កម្មវិធី International Mrs Birdnest Beauty Contest (ជ្រើសតាំងដោយសមាគមន៍ត្រចៀកកម្មកម្ពុជា និងលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី) ក្នុងវិស័យជំនួញត្រចៀកកម្មរបស់កម្ពុជា ដោយលើកទឹកចិត្តស្រ្តីជាមាតា ជាអ្នកជំនួញ ជាភរិយា ដែលអាចមានសមត្ថភាព ថែទាំសម្រស់ និងសុខភាពដោយការពិសាទឹកត្រចៀកកាំជាប្រចាំ និងដែលស្រ្តីជាមាតា ជាភរិយាមានសមត្ថភាព ចែកពេលវេលាថែរក្សាគ្រប់គ្រងជំនួញ និង គ្រួសារ កូន បានក្នុងពេលតែមួយ លទ្ធផលពីការប្រកួត គឺអ្នកនាងជាប់ក្នុងលំដាប់ Top 10

កម្មវិធីទី២ គឺ Queen of Beauty World Korea ជ្រើសតាំងតំណាងដោយគណៈកម្មការ Queen of Beauty World ប្រចាំនៅកម្ពុជា យោងទៅលើ Profile អ្នកនាងជាម្ចាស់គ្លីនិកកែសម្ផស្ស ដែលទទួលស្គាល់ដោយអតិថិជនជាច្រើន មានស្នាដៃក្នុងផ្នែកវិស័យកែសម្ផស្ស ដែលចូលរួមដើម្បីរឹតចំណងម្ចាស់គ្លីនិកកែសម្ផស្ស ក៏ដូចជា Sponsor នៅអាស៊ី ទទួលបានជ័យលាភី Third Runner Up

និងទី៣ កម្មវិធី Ms United Nation Global Pageants អ្នកនាងត្រូវបានជ្រើសតាំងដោយ គណៈកម្មការ UNG ប្រចាំនៅតំបន់អាស៊ី យោងទៅលើលទ្ធផលការងារប្រលងនៅកូរ៉េ និងម៉ាឡេស៊ី ដែលការប្រលង Ms UNG នេះ ត្រូវបានសង្កត់ធ្ងន់ទៅលើការជួយលើកកម្ពស់ស្រ្តីក្នុង វិស័យជំនួញ ក៏ដូចជាបង្កើតស្នាដៃក្នុងសង្គមជួយសង្គម កុមារកំព្រា ស្រ្តីទន់ខ្សោយ លុបបំបាត់ភាពអវិជ្ជា ភាពស្រេកឃ្លានក្នុងសង្គម និងការថែរក្សាសុខភាព សម្រស់ ទាំង mental និង physical ។

គួរបញ្ជាក់ផងដែរថា  អ្នកនាង ម៉ន  ថារ័ត្ន គឺជាកូនទី៤ក្នុងគ្រួសារកសិករមួយ ដែលមានជីវភាព  អ្នកក្រខ្សត់ ហើយបានពុះពាររៀនសូត្រ តស៊ូរហូតទទួលបានជោគជ័យបន្តបន្ទាប់ ដោយអ្នកនាងបានបង្កើតមុខជំនួញបន្តកន្ទុយ មានហាងលក់កាបូប ហាងសាឡន ហើយកាន់តែពង្រីកមុខរបរកាន់តែធំរហូតដល់ពេលនេះអ្នកនាងក្លាយជានាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center ផងដែរ៕

ពិធីការិនី ម៉ន ថារ័ត្ន
ពិធីការិនី ម៉ន ថារ័ត្ន
ពិធីការិនី ម៉ន ថារ័ត្ន
ពិធីការិនី ម៉ន ថារ័ត្ន
  មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center
  មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center


មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center
មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center


មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center
មជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty Center
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T