រំជួលចិត្តណាស់! យុវសិស្សស្រីនិទ្ទេសA មកជួបសម្តេច តែប្រញាប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត

//s6.kh1.co/5d/5dc4f4a775ef2005b64a9d7197aafdc3850ea058.jpeg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាពេលនេះសិស្សជាច្រើនរូប ដែលទទួលបាននិទ្ទេសA នៅក្នុងការប្រលងបាក់ឌុបឆ្នាំ២០១៩នេះ បានទទួលនូវរង្វាន់ជាទីគាប់ចិត្តពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៤៤៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងនោះ មានការរំជួលចិត្តយ៉ាងខ្លាំង ក្រោយបានឃើញយុវវត្តី តែ សុខលី ដែលជាប់និទ្ទេសA មួយរូប បានសុំទទួលរង្វាន់ ក៏ដូចជាថតរូបជាមួយនឹងសម្តេច ព្រោះតែហេតុផលដ៏សែនក្តុកក្តួល ធ្វើឲ្យមហាជនជាច្រើនពិតជាអាណិតយ៉ាងខ្លាំង។

ដោយក្នុងនោះ នាងបានមកបំណងធំរបស់ឪពុកនាង គឺចង់ឱ្យនាងបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ខណៈពេលដែលឪពុករបស់នាងបានលាចាកលោក ត្រៀមនឹងបូជានាថ្ងៃនេះ ដែលជាហេតុធ្វើឲ្យប្អូនស្រីប្រញាប់ទៅស្រុកកំណើតរបស់ខ្លួនវិញយ៉ាងដូច្នោះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមពិតជារំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញសកម្មភាពបែបនេះ សុំសម្តេចថតរូបអនុស្សាវរីយ៍តាមបំណងឪពុក តែគួរឲ្យសោកស្តាយបំផុតឪពុកនាងមិនបានមើលឃើញរូបថតនោះទេ៕

ប្រភព៖BTV Cambodia

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
ប្អូនស្រី តែ សុខលី មកទទួលរង្វាន់
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T