សោកស្តាយ! ដំរី៦ក្បាល បានងាប់យ៉ាងសង្វេគ ក្រោយព្យាយាមចូលជួយកូនដំរីតូច ដែលធ្លាក់ចូលក្នុងទឹកជ្រោះហូរខ្លាំង (មានវីដេអូ)

//s6.kh1.co/ed/ed8f93f818ed005a1992505f6e8e526527baf6cf.jpg
សង្គម

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជារឿងដ៏គួរឲ្យអាណិត និងសោកស្តាយបំផុត ដែលសត្វដំរីចំនួន៦ក្បាល ត្រូវបានងាប់យ៉ាងសង្វេគ ក្រោយព្យាយាមចូលជួយសង្គ្រោះកូនដំរីតូចមួយក្បាល ដែលបានធ្លាក់ចូលទឹកជ្រោះ ដែលមានកម្លាំងទឹកហូរបោកបក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ស្ថិតនៅតំបន់ទឹកធ្លាក់ Haew Narok Waterfall នៃឧទ្យានជាតិ Khao Yai National Park ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក មន្រ្តីនៃនាយកដ្ឋានឧទ្យានជាតិថៃ សត្វព្រៃ និងអភិរក្សរុក្ខជាតិ (DNP) បាននិយាយថា ពួកគេទទួលបានដំណឹងនេះ នាព្រឹកថ្ងៃសៅរ៍ (សប្តាហ៍មុន) នៅចន្លោះម៉ោងប្រមាណជា ៣ទៀបភ្លឺ បន្ទាប់ពីដំរីមួយក្រុមខាងលើនេះ ត្រូវបានគេប្រទះឃើញជាប់គាំងក្បែរទឹកជ្រោះ ស្ថិតក្នុងសភាពយ៉ាងគួរឲ្យព្រួយបារម្ភ។

រយៈពេលប្រហែលជា ៣ម៉ោងក្រោយមក ក្រុមមន្រ្តីក៏បានចុះទៅដល់ចំណុចទីតាំងទឹកធ្លាក់ខាងលើនោះ ហើយក៏បានប្រទះឃើញ សាកសពកូនដំរីមួយក្បាល (អាយុ៣ឆ្នាំ) បានងាប់បាត់ទៅហើយនៅក្នុងទឹកជ្រោះ។ ក្រោយមកពួកគេក៏បានរកឃើញសាកសពដំរី ចំនួន៥ក្បាលផ្សេងទៀត បានងាប់នៅចំណុចក្បែរៗនោះផងដែរ។  

ដំរីដែលបានងាប់
ដំរីដែលបានងាប់

ចំណែកឯ ដំរីចំនួន២ក្បាលផ្សេងទៀត ក៏ត្រូវបានគេរកឃើញផងដែរ ជាប់គាំងនៅចំណុចច្រាំងថ្មក្បែរជ្រោះអស់ជាច្រើនម៉ោង។ ប៉ុន្តែមិនថាយ៉ាងណា ពួកវាក៏ត្រូវបានក្រុមមន្រ្តីបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា និងបានផ្តល់ចំណីឲ្យពួកវាស៊ីផងដែរ (ម្នាស់ ចេក និងអំពៅ)។

ប្រភពដដែលបានឲ្យដឹងទៀតថា ជុំវិញនឹងការងាប់របស់សត្វដំរីទាំង៥ក្បាល បូករួមទាំងកូនដំរី១ក្បាលខាងលើនេះ ត្រូវបានគេជឿជាក់ថា ដោយសារតែ ពួកវា (ដំរី៥ក្បាល) បានចុះជួយកូនដំរីមួយក្បាល ដែលបានធ្លាក់ចូលជ្រោះ ដែលមានកម្លាំងទឹកហូរបោកបក់ខ្លាំង ទើបធ្វើឲ្យពួកវាមិនអាចទ្រាំទ្ររំដោះខ្លួនបាន បណ្តាលឲ្យឈ្លក់ទឹក ឬលង់ទឹកងាប់តែម្តង។

ដំរីដែលបានងាប់
ដំរីដែលបានងាប់

យ៉ាងណាមិញ ក្រោយកើតមានករណីបែបនេះ ទីតាំងទឹកជ្រោះខាងលើនេះ ក៏ត្រូវបានប្រកាសបិទជាបណ្តោះអាសន្នផងដែរ។

លោក Edwin Wiek ស្ថាបនិកនៃអង្គការ Wildlife Friends Foundation Thailand បានមានប្រសាសន៍លើកឡើងថា ដំរីដែលនៅរស់រានមានជីវិតសេសសល់ពីក្នុងហ្វូងរបស់វា អាចនឹងពិបាករស់ជាមិនខាន ព្រោះថាសត្វដំរីខ្លះ (នៅតូច) គឺត្រូវពឹងផ្អែកទៅលើគ្នាទៅវិញទៅមក តាមរយៈការស្វែងរកចំណី និងការជួយការពារគ្នា។

«វាប្រៀបបីដូចជាការបាត់បង់សមាជិកអស់ពាក់កណ្តាលនៅក្នុងគ្រួសារយ៉ាងដូច្នោះដែរ» លោក Edwin Wiek និយាយ។

គួរឲ្យដឹងផងដែរថា សត្វដំរីអាស៊ីប្រមាណជា ៧,០០០ក្បាល ត្រូវបានគេដឹងថា នៅតែមានក្នុងប្រទេសថៃ ប៉ុន្តែចំនួនពាក់កណ្តាលនៃជីវិតសត្វដំរីទាំងអស់នោះ គឺរស់នៅយ៉ាងលំបាកវេទនា ដោយស្ថិតក្នុងការបង្ខិតបង្ខំ និងជាទាសករជាដើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
វីដេអូ
វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T